២ របាក្សត្រ 33:1-7 KHOV

1 លុះ​កាល​ម៉ាន៉ាសេ​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៥៥​ឆ្នាំ

2 ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

3 ដ្បិត​ទ្រង់​បាន​ធ្វើ​អស់​ទាំង​ទី​ខ្ពស់​ឡើង​វិញ ដែល​ហេសេគា ជា​ព្រះ‌បិតា​ទ្រង់​បាន​រំលង​ទៅ​នោះ ហើយ​ក៏​ស្អាង​អាស‌នា​ថ្វាយ​ព្រះ‌បាល ព្រម​ទាំង​ធ្វើ​រូប​ព្រះ ហើយ​ថ្វាយ‌បង្គំ​គោរព​ដល់​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ផង

4 ទ្រង់​ក៏​ស្អាង​អាស‌នា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​ទី​នោះ​ថា ឈ្មោះ​អញ​នឹង​នៅ​ក្រុង​យេរូ‌សាឡិម​ជា​ដរាប​ត​ទៅ

5 ទ្រង់​ធ្វើ​អាស‌នា​សំរាប់​គោរព​ដល់​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ត្រង់​ទីលាន​ទាំង​២​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

6 ក៏​ធ្វើ​ឲ្យ​បុត្រ​ទ្រង់​ឆ្លង​កាត់​ភ្លើង នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ហ៊ីនណំម ក៏​ប្រព្រឹត្ត​នក្ខត្ត‌ឫក្ស អង្គុយ​ធម៌ អាប‌ធ្មប់ ហើយ​រក​គ្រូ​ខាប និង​គ្រូ​គាថា ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ជា​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ហេតុ​ដែល​បណ្តាល​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ

7 ទ្រង់​យក​រូប​ឆ្លាក់​ជា​រូប​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ ទៅ​តម្កល់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ជា​ទី​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ហើយ​នឹង​សាឡូ‌ម៉ូន​ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់​ថា អញ​នឹង​តាំង​ឈ្មោះ​អញ នៅ​ក្នុង​ព្រះ‌វិហារ​នេះ​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ដែល​អញ​បាន​រើស​ក្នុង​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​នៅ​ជា​ដរាប​ត​ទៅ