២ របាក្សត្រ 33:9-15 KHOV

9 តែ​ម៉ាន៉ាសេ​ទ្រង់​ព្រលួង​ពួក​យូដា និង​ពួក​អ្នក​ក្រុង​យេរូ‌សាឡិម ឲ្យ​បាន​ធ្វើ​ការ​អាក្រក់ លើស​ជាង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៅ​ទៀត ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ។

10 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ាន៉ាសេ ហើយ​នឹង​រាស្ត្រ​ទ្រង់​ដែរ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​តាម​ឡើយ

11 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ពួក​មេ‌ទ័ព​របស់​ស្តេច​អាស‌ស៊ើរ លើក​គ្នា​មក​ច្បាំង​នឹង​គេ ពួក​នោះ​ចាប់​ម៉ាន៉ាសេ ដាក់​ខ្នោះ​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន

12 តែ​កាល​ទ្រង់​មាន​សេចក្ដី​វេទនា នោះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ទ្រង់ ព្រម​ទាំង​បន្ទាប​ព្រះ‌ទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់​វិញ

13 ក៏​អធិ‌ស្ឋាន ហើយ​ព្រះ​ក៏​ទន់​ព្រះ‌ហឫ‌ទ័យ ស្តាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ ប្រោស​នាំ​ទ្រង់​មក​ឯ​រាជ្យ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ ដូច្នេះ ទើប​ម៉ាន៉ាសេ​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត។

14 ក្រោយ​នោះ ទ្រង់​សង់​កំផែង នៅ​ខាង​ក្រៅ​កំផែង​ក្រុង​ដាវីឌ​ទៀត គឺ​ត្រង់​ច្រក​ភ្នំ​ខាង​លិច​ជ្រោះ​គីហុន រហូត​ដល់​មាត់​ទ្វារ​ផ្សារ​ត្រី ក៏​ធ្វើ​ព័ទ្ធ​ជុំវិញ​ប៉ម​អូផែល​ដែរ ហើយ​បាន​ធ្វើ​ឲ្យ​មាន​កំពស់​ឡើង​ជា​ច្រើន រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​មេ‌ទ័ព​នៅ​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា

15 ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ និង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាស‌នា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង