២ របាក្សត្រ 35:1-6 KHOV

1 យ៉ូសៀស ទ្រង់​ក៏​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម គេ​សំឡាប់​ចៀម​ធ្វើ​បុណ្យ​រំលង​នោះ នៅ​ថ្ងៃ​១៤​ក្នុង​ខែ​ចេត្រ

2 ទ្រង់​តាំង​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​ក្នុង​ដំណែង​គេ ហើយ​ក៏​ណែ‌នាំ​គេ​ឲ្យ​តាំង​ចិត្ត​ធ្វើ​ការ‌ងារ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

3 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​លេវី ជា​អ្នក​ដែល​បង្ហាត់​បង្រៀន​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន គឺ​ជា​ពួក​អ្នក​បរិសុទ្ធ​ដល់​ព្រះ‌វិហារ​ថា ចូរ​យក​ហឹប​បរិសុទ្ធ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ​ដែល​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ដាវីឌ ស្តេច​អ៊ីស្រា‌អែល​បាន​ស្អាង មិន​ចាំ‌បាច់​ឲ្យ​ឯង​រាល់​គ្នា​សែង​ទៀត​ឡើយ ឥឡូវ​នេះ ចូរ​បំរើ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ផង

4 ចូរ​បំរុង​ខ្លួន​ជា​ស្រេច តាម​វង្ស​នៃ​ឪពុក​ឯង​រាល់​គ្នា ដោយ​វេនៗ ឲ្យ​ត្រូវ​តាម​សេចក្ដី ដែល​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល និង​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់​បាន​កត់​ទុក

5 ហើយ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក​នៃ​បង​ប្អូន​ឯង​រាល់​គ្នា ដែល​ជា​កូន​ចៅ​នៃ​បណ្តា‌ជន តាម​ដំណែង​ការ‌ងារ​ពួក​វង្ស​របស់​ឪពុក​នីមួយៗ​ក្នុង​ពួក​លេវី

6 រួច​សំឡាប់​ចៀម​សំរាប់​បុណ្យ​រំលង ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​មក​រៀប‌ចំ​ឲ្យ​ពួក​បង​ប្អូន​ចុះ ដើម្បី​នឹង​ធ្វើ​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​លោក​ម៉ូសេ។