២ របាក្សត្រ 35:5-11 KHOV

5 ហើយ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក​នៃ​បង​ប្អូន​ឯង​រាល់​គ្នា ដែល​ជា​កូន​ចៅ​នៃ​បណ្តា‌ជន តាម​ដំណែង​ការ‌ងារ​ពួក​វង្ស​របស់​ឪពុក​នីមួយៗ​ក្នុង​ពួក​លេវី

6 រួច​សំឡាប់​ចៀម​សំរាប់​បុណ្យ​រំលង ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​មក​រៀប‌ចំ​ឲ្យ​ពួក​បង​ប្អូន​ចុះ ដើម្បី​នឹង​ធ្វើ​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​លោក​ម៉ូសេ។

7 យ៉ូសៀស​ទ្រង់​ប្រទាន​កូន​ចៀម និង​កូន​ពពែ ពី​ហ្វូង​សត្វ​មាន​ចំនួន​៣​ម៉ឺន និង​គោ​៣​ពាន់ ដែល​សុទ្ធ​តែ​ជា​ព្រះ‌រាជ‌ទ្រព្យ ដល់​ពួក​អ្នក​ក្នុង​បណ្តា‌ជន​ទាំង‌ឡាយ គឺ​ដល់​អស់​អ្នក​ដែល​ប្រជុំ​គ្នា​នៅ​ទី​នោះ សំរាប់​ជា​ដង្វាយ​បុណ្យ​រំលង

8 ឯ​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គេ​ឲ្យ​ដល់​ពួក​ជន ពួក​សង្ឃ និង​ពួក​លេវី​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ហើយ​ហ៊ីល‌គីយ៉ា សាការី និង​យេហ៊ី‌អែល ជា​ពួក​មេ​លើ​ព្រះ‌វិហារ​នៃ​ព្រះ ក៏​ឲ្យ​ចៀម​២​ពាន់​៦​រយ និង​គោ​៣​រយ ដល់​ពួក​សង្ឃ​សំរាប់​ជា​ដង្វាយ​នៃ​បុណ្យ​រំលង

9 ឯ​កូណានា និង​សេម៉ាយ៉ា ហើយ​នេថា‌នេល ជា​បង​ប្អូន​លោក ព្រម​ទាំង​ហាសាបយ៉ា យីអែល និង​យ៉ូសា‌បាឌ ជា​មេ​ពួក​លេវី គេ​ក៏​ឲ្យ​ចៀម​៥​ពាន់ និង​គោ​៥០០​ដល់​ពួក​លេវី សំរាប់​ជា​ដង្វាយ​បុណ្យ​រំលង​ទៀត។

10 យ៉ាង​នោះ ការ‌ងារ​ទាំង​អស់​បាន​រៀប‌ចំ​ជា​ស្រេច​ពួក​សង្ឃ​គេ​ឈរ​នៅ​កន្លែង​គេ ហើយ​ពួក​លេវី​តាម​វេន​គេ​ដែរ តាម​បង្គាប់​ស្តេច

11 ពួក​លេវី​បាន​សំឡាប់​ចៀម​បុណ្យ​រំលង ហើយ​ពួក​សង្ឃ​ក៏​យក​ឈាម​ពី​ដៃ​គេ​ទៅ​ប្រោះ ពួក​លេវី​ក៏​ពន្លាត់​ស្បែក