1 រួចពួកអ្នកស្រុក ក៏លើកយ៉ូអាហាស ជាព្រះរាជបុត្រាយ៉ូសៀស តាំងឡើងជាស្តេចជំនួសព្រះបិតា នៅក្រុងយេរូសាឡិម
2 កាលយ៉ូអាហាសចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៣ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ
3 រួចនេកោ ជាស្តេចអេស៊ីព្ទ ក៏ទំលាក់ទ្រង់ចុះពីរាជ្យ នៅក្រុងយេរូសាឡិម ហើយពិន័យលក់ស្រុកនោះ ឲ្យបង់ប្រាក់១០០ហាប និងមាស១ហាប
4 ហើយស្តេចអេស៊ីព្ទទ្រង់លើកអេលាគីម ជាជេដ្ឋាយ៉ូអាហាសឡើង ជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡិម ក៏ផ្លាស់ព្រះនាមទ្រង់ទៅជា យេហូយ៉ាគីមវិញ រួចនេកោទ្រង់នាំយកយ៉ូអាហាស ជាកនិដ្ឋា ទៅឯស្រុកអេស៊ីព្ទទៅ។
5 លុះកាលយេហូយ៉ាគីម ចាប់តាំងសោយរាជ្យ ឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់