២ របាក្សត្រ 36:16-22 KHOV

16 តែ​គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ទ្រង់ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ទ្រង់​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ​ទាល់​តែ​រក​កែ‌ខៃ​មិន​បាន​ឡើយ។

17 ហេតុ​នោះ ព្រះ​ទ្រង់​នាំ​ស្តេច​ពួក​ខាល់ដេ​មក​លើ​គេ ស្តេច​នោះ​បាន​សំឡាប់​ពួក​កំឡោះៗ​របស់​គេ​ដោយ​ដាវ​នៅ​ក្នុង​ព្រះ‌វិហារ ជា​ទី​បរិសុទ្ធ​របស់​គេ ឥត​មាន​មេត្តា‌ករុណា​ដល់ ទោះ​ទាំង​កំឡោះ ក្រមុំ ចាស់‌ទុំ ឬ​សក់​ស្កូវ​ណា​ឡើយ ទ្រង់​បាន​ប្រគល់​គេ​ទាំង​អស់ ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ស្តេច​នោះ

18 ឯ​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ទាំង​ធំ​ទាំង​តូច និង​របស់​ថ្លៃ​វិសេស​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ព្រះ‌រាជ‌ទ្រព្យ​នៃ​ស្តេច និង​ទ្រព្យ​របស់​ពួក​អ្នក​ជា​ប្រធាន​របស់​ទ្រង់ នោះ​ក៏​នាំ​យក​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន​ទាំង​អស់

19 គេ​ដុត​ព្រះ‌វិហារ​នៃ​ព្រះ​បង់ ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ក៏​ដុត​អស់​ទាំង​ព្រះ‌រាជ‌ដំណាក់ ហើយ​បំផ្លាញ​គ្រឿង​ប្រដាប់​មាន​ដំឡៃ នៅ​ក្នុង​ដំណាក់​ទាំង​នោះ​ដែរ

20 ឯ​អស់​អ្នក​ដែល​បាន​រួច​ពី​ដាវ នោះ​ទ្រង់​ដឹក‌នាំ​ទៅ​ឯ​ស្រុក​បាប៊ី‌ឡូន ហើយ​គេ​ក៏​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់ និង​វង្សា‌នុវង្ស​របស់​ទ្រង់​ត​ទៅ ដរាប​ដល់​នគរ​ពើស៊ី​បាន​គ្រប់‌គ្រង​រាជ្យ​ឡើង

21 ដើម្បី​ឲ្យ​បាន​សំរេច​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដោយ‌សារ​មាត់​ហោរា​យេរេមា ទាល់​តែ​ស្រុក​នោះ​បាន​គំរប់​ពេល​ដែល​ត្រូវ​ឈប់​សំរាក​ឲ្យ​បាន​គ្រប់​៧០​ឆ្នាំ ដ្បិត​ក្នុង​រវាង​ដែល​ចោល​ទទេ នោះ​ស្រុក​បាន​ឈប់​សំរាក​ទៅ។

22 រីឯ​នៅ​ឆ្នាំ​ដំបូង​ក្នុង​រាជ្យ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តាល​ព្រះ‌ទ័យ​ទ្រង់​ឡើង ដើម្បី​ឲ្យ​ស្តេច​បាន​ធ្វើ​សំរេច​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដោយ‌សារ​មាត់​ហោរា​យេរេមា គឺ​ឲ្យ​ទ្រង់​បាន​ចេញ​ប្រកាស​ដល់​អាណា​ខែត្រ​របស់​ទ្រង់ ហើយ​ឲ្យ​សេចក្ដី​នោះ​បាន​កត់​ទុក​ផង​ថា