២ របាក្សត្រ 36:3-9 KHOV

3 រួច​នេកោ ជា​ស្តេច​អេស៊ីព្ទ ក៏​ទំលាក់​ទ្រង់​ចុះ​ពី​រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ពិន័យ​លក់​ស្រុក​នោះ ឲ្យ​បង់​ប្រាក់​១០០​ហាប និង​មាស​១​ហាប

4 ហើយ​ស្តេច​អេស៊ីព្ទ​ទ្រង់​លើក​អេលា‌គីម ជា​ជេដ្ឋា​យ៉ូអា‌ហាស​ឡើង ជា​ស្តេច​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ក៏​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា យេហូ‌យ៉ា‌គីម​វិញ រួច​នេកោ​ទ្រង់​នាំ​យក​យ៉ូអា‌ហាស ជា​កនិដ្ឋា ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។

5 លុះ​កាល​យេហូ‌យ៉ា‌គីម ចាប់​តាំង​សោយ‌រាជ្យ ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១១​ឆ្នាំ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់

6 ហើយ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​ឡើង​មក​ទាស់​នឹង​ទ្រង់ ចាប់​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ស្រុក​បាប៊ី‌ឡូន

7 នេប៊ូ‌ក្នេសា​ក៏​យក​គ្រឿង​ប្រដាប់​ខ្លះ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ដាក់​ក្នុង​ព្រះ‌រាជ‌ដំណាក់​របស់​ទ្រង់

8 រីឯ​ដំណើរ​ឯ​ទៀត ពី​យេហូ‌យ៉ា‌គីម និង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ប្រព្រឹត្ត ហើយ​ទោស​ទាំង​ប៉ុន្មាន ដែល​ឃើញ​មាន នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ រួច​យ៉ូយ៉ា‌គីន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

9 កាល​យ៉ូយ៉ា‌គីន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣​ខែ​១០​ថ្ងៃ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា