២ របាក្សត្រ 36:6-12 KHOV

6 ហើយ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​ឡើង​មក​ទាស់​នឹង​ទ្រង់ ចាប់​ដាក់​ច្រវាក់ នាំ​ទៅ​ឯ​ស្រុក​បាប៊ី‌ឡូន

7 នេប៊ូ‌ក្នេសា​ក៏​យក​គ្រឿង​ប្រដាប់​ខ្លះ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ដាក់​ក្នុង​ព្រះ‌រាជ‌ដំណាក់​របស់​ទ្រង់

8 រីឯ​ដំណើរ​ឯ​ទៀត ពី​យេហូ‌យ៉ា‌គីម និង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ប្រព្រឹត្ត ហើយ​ទោស​ទាំង​ប៉ុន្មាន ដែល​ឃើញ​មាន នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ រួច​យ៉ូយ៉ា‌គីន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

9 កាល​យ៉ូយ៉ា‌គីន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣​ខែ​១០​ថ្ងៃ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

10 ដល់​ចូល​ឆ្នាំ​ថ្មី នោះ​ស្តេច​នេប៊ូ‌ក្នេសា​ចាត់​គេ ឲ្យ​ទៅ​នាំ​ទ្រង់​មក​ឯ​ក្រុង​បាប៊ី‌ឡូន ហើយ​ក៏​យក​គ្រឿង​ប្រដាប់​យ៉ាង​ល្អ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មក​ផង រួច​លើក​សេដេគា ជា​បិតុលា​ទ្រង់​ឡើង​ជា​ស្តេច​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។

11 កាល​សេដេគា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១១​ឆ្នាំ

12 ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ឥត​បន្ទាប​ព្រះ‌ទ័យ​នៅ​មុខ​ហោរា​យេរេមា ដែល​លោក​ពោល​សេចក្ដី​ដែល​មក​ពី​ព្រះ‌ឱស្ឋ​ព្រះ‌យេហូវ៉ា​ឡើយ