7 នេប៊ូក្នេសាក៏យកគ្រឿងប្រដាប់ខ្លះនៃព្រះវិហារព្រះយេហូវ៉ា ទៅឯក្រុងបាប៊ីឡូន ដាក់ក្នុងព្រះរាជដំណាក់របស់ទ្រង់
8 រីឯដំណើរឯទៀត ពីយេហូយ៉ាគីម និងការគួរស្អប់ខ្ពើមទាំងប៉ុន្មានដែលទ្រង់បានប្រព្រឹត្ត ហើយទោសទាំងប៉ុន្មាន ដែលឃើញមាន នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចអ៊ីស្រាអែល និងយូដាហើយ រួចយ៉ូយ៉ាគីន ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។
9 កាលយ៉ូយ៉ាគីនចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣ខែ១០ថ្ងៃ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា
10 ដល់ចូលឆ្នាំថ្មី នោះស្តេចនេប៊ូក្នេសាចាត់គេ ឲ្យទៅនាំទ្រង់មកឯក្រុងបាប៊ីឡូន ហើយក៏យកគ្រឿងប្រដាប់យ៉ាងល្អទាំងប៉ុន្មាននៃព្រះវិហារនៃព្រះយេហូវ៉ាមកផង រួចលើកសេដេគា ជាបិតុលាទ្រង់ឡើងជាស្តេចលើពួកយូដា និងពួកក្រុងយេរូសាឡិមវិញ។
11 កាលសេដេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២១ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១១ឆ្នាំ
12 ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ឥតបន្ទាបព្រះទ័យនៅមុខហោរាយេរេមា ដែលលោកពោលសេចក្ដីដែលមកពីព្រះឱស្ឋព្រះយេហូវ៉ាឡើយ
13 ទ្រង់ក៏បះបោរចំពោះស្តេចនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថដោយនូវព្រះ តែសេដេគាបានធ្វើករឹង ហើយតាំងព្រះទ័យរឹងរបឹង មិនព្រមបែរមកឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ