14 គាត់ក៏ធ្វើគ្រោង និងចានក្លាំ ដាក់នៅលើគ្រោងទាំងនោះ
15 សមុទ្រ១ និងគោ១២ទ្រពីក្រោម
16 ឆ្នាំង ចបចូក សម និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្តាការទាំងនោះ ហ៊ីរ៉ាម ជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា
17 ស្តេចទ្រង់បានសិតធ្វើទាំងអស់ នៅក្នុងពុម្ពដីឥដ្ឋត្រង់វាលទន្លេយ័រដាន់ កណ្តាលភូមិសិកូត និងសារថាន
18 គឺយ៉ាងនោះ ដែលសាឡូម៉ូនបានធ្វើប្រដាប់ប្រដា ទាំងនោះយ៉ាងសន្ធឹកណាស់ ដ្បិតលង្ហិនទាំងនោះរកដឹងទំងន់មិនបាន។
19 សាឡូម៉ូនទ្រង់ធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅក្នុងព្រះវិហារនៃព្រះ គឺអាសនាមាស និងតុទាំងប៉ុន្មានសំរាប់ដាក់នំបុ័ងតាំងទុក
20 ហើយនឹងជើងចង្កៀង និងតួចង្កៀងពីមាសសុទ្ធ សំរាប់ដុតតាមច្បាប់ នៅមុខទីទូលសួរដល់ព្រះ