២ របាក្សត្រ 4:15-21 KHOV

15 សមុទ្រ​១ និង​គោ​១២​ទ្រ​ពី​ក្រោម

16 ឆ្នាំង ចប‌ចូក សម និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ឯ​បណ្តា‌ការ​ទាំង​នោះ ហ៊ីរ៉ាម ជា​មេ​ជាង បាន​ធ្វើ​ពី​លង្ហិន​យ៉ាង​ភ្លឺ ថ្វាយ​ស្តេច​សាឡូ‌ម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

17 ស្តេច​ទ្រង់​បាន​សិត​ធ្វើ​ទាំង​អស់ នៅ​ក្នុង​ពុម្ព​ដី​ឥដ្ឋ​ត្រង់​វាល​ទន្លេ​យ័រដាន់ កណ្តាល​ភូមិ​សិកូត និង​សារ‌ថាន

18 គឺ​យ៉ាង​នោះ ដែល​សាឡូ‌ម៉ូន​បាន​ធ្វើ​ប្រដាប់‌ប្រដា ទាំង​នោះ​យ៉ាង​សន្ធឹក​ណាស់ ដ្បិត​លង្ហិន​ទាំង​នោះ​រក​ដឹង​ទំងន់​មិន​បាន។

19 សាឡូ‌ម៉ូន​ទ្រង់​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ គឺ​អាស‌នា​មាស និង​តុ​ទាំង​ប៉ុន្មាន​សំរាប់​ដាក់​នំបុ័ង​តាំង​ទុក

20 ហើយ​នឹង​ជើង​ចង្កៀង និង​តួ​ចង្កៀង​ពី​មាស​សុទ្ធ សំរាប់​ដុត​តាម​ច្បាប់ នៅ​មុខ​ទី​ទូល​សួរ​ដល់​ព្រះ

21 ហើយ​ផ្កា ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​ពី​មាស​ដែរ គឺ​ជា​មាស​យ៉ាង​សុទ្ធ​បំផុត