២ របាក្សត្រ 4:3-9 KHOV

3 នៅ​ពី​ក្រោម​គែម​មាត់​សមុទ្រ​នោះ មាន​រូប​ផ្កា​ក្រពុំ​១០ ក្នុង​១​ហត្ថ​នៅ​ព័ទ្ធ​ជុំវិញ បាន​សិត​ជា​២​ជួរ​ស្រេច ក្នុង​កាល​ដែល​សិត​សមុទ្រ​នោះ​តែ​ម្តង

4 សមុទ្រ​នោះ​ដាក់​នៅ​លើ​រូប​គោ​១២ ដែល​មាន​៣​បែរ​ទៅ​ខាង​ជើង ៣​បែរ​ទៅ​ខាង​លិច ៣​បែរ​ទៅ​ខាង​ត្បូង ហើយ​៣​បែរ​ទៅ​ខាង​កើត សមុទ្រ​នៅ​ពី​លើ ហើយ​គោ​ទាំង​នោះ​បែរ​គូថ​ទៅ​ខាង​ក្នុង​ទាំង​អស់

5 សមុទ្រ​នោះ​មាន​កំរាស់​១​ទះ ហើយ​គែម​ក៏​ធ្វើ​ដូច​ជា​មាត់​ពែង រាង​ដូច​ជា​ផ្កា​ច័ន្ធូ ចំណុះ​បាន​ទឹក​៣​ពាន់​អំរែក

6 ទ្រង់​ក៏​ធ្វើ​ចាន​ក្លាំ​១០ ដាក់​៥​ខាង​ស្តាំ និង​៥​ខាង​ឆ្វេង សំរាប់​ការ​លាង​សំអាត របស់​អ្វី​ដែល​ត្រូវ​ខាង​ដង្វាយ​ដុត នោះ​គេ​លាង​ក្នុង​ចាន​ក្លាំ​ទាំង​នោះ តែ​ឯ​សមុទ្រ​នោះ សំរាប់​ឲ្យ​ពួក​សង្ឃ​លាង​វិញ។

7 ទ្រង់​ធ្វើ​ជើង​ចង្កៀង​១០​ពី​មាស តាម​ច្បាប់​នៃ​ជើង​ចង្កៀង​ទាំង​នោះ ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង

8 ក៏​ធ្វើ​តុ​១០​ដាក់​ក្នុង​ព្រះ‌វិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង រួច​ធ្វើ​ផ្តិល​មាស​១០០

9 ទ្រង់​ធ្វើ​ទីលាន​សំរាប់​ពួក​សង្ឃ និង​ទីលាន​ធំ ព្រម​ទាំង​ទ្វារ​សំរាប់​ទីលាន ហើយ​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​លង្ហិន