6 ទ្រង់ក៏ធ្វើចានក្លាំ១០ ដាក់៥ខាងស្តាំ និង៥ខាងឆ្វេង សំរាប់ការលាងសំអាត របស់អ្វីដែលត្រូវខាងដង្វាយដុត នោះគេលាងក្នុងចានក្លាំទាំងនោះ តែឯសមុទ្រនោះ សំរាប់ឲ្យពួកសង្ឃលាងវិញ។
7 ទ្រង់ធ្វើជើងចង្កៀង១០ពីមាស តាមច្បាប់នៃជើងចង្កៀងទាំងនោះ ក៏យកទៅដាក់ក្នុងព្រះវិហារ ៥ខាងស្តាំ ហើយ៥ខាងឆ្វេង
8 ក៏ធ្វើតុ១០ដាក់ក្នុងព្រះវិហារ ៥ខាងស្តាំ ហើយ៥ខាងឆ្វេង រួចធ្វើផ្តិលមាស១០០
9 ទ្រង់ធ្វើទីលានសំរាប់ពួកសង្ឃ និងទីលានធំ ព្រមទាំងទ្វារសំរាប់ទីលាន ហើយស្រោបទ្វារទាំងនោះដោយលង្ហិន
10 ទ្រង់ដាក់សមុទ្រនៅខាងស្តាំ នៃចុងខាងកើតរបស់ព្រះវិហារ គឺឆៀងទៅខាងត្បូង
11 ហ៊ីរ៉ាមធ្វើឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មានដែរ ដូច្នេះ ហ៊ីរ៉ាមបានធ្វើសំរេចការទាំងប៉ុន្មាននោះដែលគាត់ធ្វើថ្វាយស្តេចសាឡូម៉ូន នៅក្នុងព្រះវិហារនៃព្រះ
12 គឺសសរទាំង២ តួក្បាលសសរទាំង២ ដែលនៅលើកំពូលសសរនោះ ព្រមទាំងក្បាច់រាងក្រឡាអួន សំរាប់បាំងតួក្បាលសសរ ដែលនៅលើកំពូលនោះ