២ របាក្សត្រ 4:9-15 KHOV

9 ទ្រង់​ធ្វើ​ទីលាន​សំរាប់​ពួក​សង្ឃ និង​ទីលាន​ធំ ព្រម​ទាំង​ទ្វារ​សំរាប់​ទីលាន ហើយ​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​លង្ហិន

10 ទ្រង់​ដាក់​សមុទ្រ​នៅ​ខាង​ស្តាំ នៃ​ចុង​ខាង​កើត​របស់​ព្រះ‌វិហារ គឺ​ឆៀង​ទៅ​ខាង​ត្បូង

11 ហ៊ីរ៉ាម​ធ្វើ​ឆ្នាំង ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន​ដែរ ដូច្នេះ ហ៊ីរ៉ាម​បាន​ធ្វើ​សំរេច​ការ​ទាំង​ប៉ុន្មាន​នោះ​ដែល​គាត់​ធ្វើ​ថ្វាយ​ស្តេច​សាឡូ‌ម៉ូន នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ

12 គឺ​សសរ​ទាំង​២ តួ​ក្បាល​សសរ​ទាំង​២ ដែល​នៅ​លើ​កំពូល​សសរ​នោះ ព្រម​ទាំង​ក្បាច់​រាង​ក្រឡា​អួន សំរាប់​បាំង​តួ​ក្បាល​សសរ ដែល​នៅ​លើ​កំពូល​នោះ

13 និង​ផ្លែ​ទទឹម​៤០០​សំរាប់​ក្បាច់​ក្រឡា​អួន​ទាំង​២ គឺ​ជា​ផ្លែ​ទទឹម​២​ជួរ​ក្នុង​ក្បាច់​ក្រឡា​អួន​១ សំរាប់​នឹង​បាំង​តួ​ក្បាល​សសរ ដែល​នៅ​ពី​លើ​នោះ

14 គាត់​ក៏​ធ្វើ​គ្រោង និង​ចាន​ក្លាំ ដាក់​នៅ​លើ​គ្រោង​ទាំង​នោះ

15 សមុទ្រ​១ និង​គោ​១២​ទ្រ​ពី​ក្រោម