២ របាក្សត្រ 5:1-4 KHOV

1 ដូច្នេះ ការ​ទាំង​ប៉ុន្មាន​ដែល​សាឡូ‌ម៉ូន​ធ្វើ សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា បាន​ធ្វើ​រួច​ជា​ស្រេច ហើយ​ទ្រង់​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់​បាន​ថ្វាយ​ទាំង​ប្រាក់​ទាំង​មាស និង​គ្រឿង​ប្រដាប់​ទាំង​អស់ ចូល​ទៅ​ដាក់​នៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ។

2 រួច​មក សាឡូ‌ម៉ូន​ទ្រង់​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​ចៅ‌ហ្វាយ​នៃ​ពូជ​អំបូរ​ទាំង​អស់ ហើយ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​ដាវីឌ គឺ​ជា​ក្រុង​ស៊ីយ៉ូន​មក

3 ដូច្នេះ បណ្តា​មនុស្ស​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​មូល​ព្រម​គ្នា​មក​ឯ​ស្តេច នៅ​វេលា​បុណ្យ​ក្នុង​ខែ​អស្សុជ

4 ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​មក​ដែរ ហើយ​ពួក​លេវី​គេ​លើក​សែង​ហឹប