២ របាក្សត្រ 6:1-6 KHOV

1 ខណៈ​នោះ សាឡូ‌ម៉ូន​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​គង់​នៅ​ក្នុង​ងងឹត​យ៉ាង​ក្រាស់

2 តែ​ទូល‌បង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ ទុក​ជា​ទី​លំនៅ​ថ្វាយ​ទ្រង់​វិញ គឺ​ជា​កន្លែង​សំរាប់​ឲ្យ​ទ្រង់​គង់​នៅ​អស់​កល្ប‌ជានិច្ច។

3 រួច​ស្តេច​ទ្រង់​បែរ​ព្រះ‌ភក្ត្រ​មក ឲ្យ​ពរ​ដល់​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ហើយ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ឈរ​ឡើង

4 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ព្រះ‌ពរ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ជា​បិតា​យើង ដោយ​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​បាន​សំរេច​សេចក្ដី​នោះ ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់ ដោយ​ព្រះ‌បន្ទូល​ថា

5 ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​រាស្ត្រ​អញ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​អញ​មិន​បាន​រើស​ទី​ក្រុង​ណា​មួយ ក្នុង​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ទុក​ជា​ទី​សំរាប់​ស្អាង​ព្រះ‌វិហារ ឲ្យ​ឈ្មោះ​អញ​បាន​នៅ​ទី​នោះ​ឡើយ ក៏​មិន​បាន​រើស​មនុស្ស​ណា​មួយ ឲ្យ​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ដែរ

6 តែ​ឥឡូវ​នេះ​វិញ អញ​បាន​រើស​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ឈ្មោះ​អញ​បាន​នៅ​ទី​នោះ ហើយ​អញ​បាន​រើស​ដាវីឌ​ឲ្យ​បាន​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ