12 រួចមក ព្រះយេហូវ៉ាទ្រង់លេចមកឯសាឡូម៉ូននៅវេលាយប់ មានព្រះបន្ទូលថា អញបានទទួលសេចក្ដីអធិស្ឋានរបស់ឯងហើយ ក៏បានរើសទីនេះ ទុកជាទីសំរាប់អញ ឲ្យបានជាទីថ្វាយយញ្ញបូជា
13 បើកាលណាអញបិទមេឃមិនឲ្យភ្លៀងធ្លាក់ចុះ ឬបើអញបង្គាប់កណ្តូបឲ្យស៊ីបំផ្លាញស្រុក ឬឲ្យមានអាសន្នរោគកើតឡើងក្នុងពួករាស្ត្រអញ
14 នោះបើរាស្ត្រអញ ដែលបានហៅតាមឈ្មោះអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះអញនឹងស្តាប់ពីលើស្ថានសួគ៌ ហើយនឹងអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង
15 ឥឡូវនេះ ភ្នែកអញនឹងនៅតែបើក ហើយត្រចៀកអញ នឹងនៅតែផ្ទៀងស្តាប់សេចក្ដី ដែលគេអធិស្ឋាននៅទីនេះ
16 ដ្បិតឥឡូវនេះ អញបានរើសព្រះវិហារនេះ ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យឈ្មោះអញបានតាំងនៅទីនេះជាដរាបទៅ ឯភ្នែក និងចិត្តអញ ក៏នឹងនៅទីនេះជានិច្ច
17 ចំណែកឯង បើសិនជាដើរនៅមុខអញ ដូចជាដាវីឌ ជាឪពុកឯង ព្រមទាំងធ្វើតាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់ឯង ហើយរក្សាបញ្ញត្ត និងក្រឹត្យក្រមទាំងប៉ុន្មានរបស់អញ
18 នោះអញនឹងតាំងរាជ្យនៃនគរឯង ឲ្យខ្ជាប់ខ្ជួនឡើង ដូចជាអញបានតាំងសញ្ញានឹងដាវីឌ ជាឪពុកឯងថា នឹងមិនដែលខានមានពូជឯងគ្រប់គ្រងលើអ៊ីស្រាអែលឡើយ