២ របាក្សត្រ 7:13-19 KHOV

13 បើ​កាល​ណា​អញ​បិទ​មេឃ​មិន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ ឬ​បើ​អញ​បង្គាប់​កណ្តូប​ឲ្យ​ស៊ី​បំផ្លាញ​ស្រុក ឬ​ឲ្យ​មាន​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ពួក​រាស្ត្រ​អញ

14 នោះ​បើ​រាស្ត្រ​អញ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​អញ​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​នឹង​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង

15 ឥឡូវ​នេះ ភ្នែក​អញ​នឹង​នៅ​តែ​បើក ហើយ​ត្រចៀក​អញ នឹង​នៅ​តែ​ផ្ទៀង​ស្តាប់​សេចក្ដី ដែល​គេ​អធិ‌ស្ឋាន​នៅ​ទី​នេះ

16 ដ្បិត​ឥឡូវ​នេះ អញ​បាន​រើស​ព្រះ‌វិហារ​នេះ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ឈ្មោះ​អញ​បាន​តាំង​នៅ​ទី​នេះ​ជា​ដរាប​ទៅ ឯ​ភ្នែក និង​ចិត្ត​អញ ក៏​នឹង​នៅ​ទី​នេះ​ជានិច្ច

17 ចំណែក​ឯង បើ‌សិន​ជា​ដើរ​នៅ​មុខ​អញ ដូច​ជា​ដាវីឌ ជា​ឪពុក​ឯង ព្រម​ទាំង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ឯង ហើយ​រក្សា​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​អញ

18 នោះ​អញ​នឹង​តាំង​រាជ្យ​នៃ​នគរ​ឯង ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដូច​ជា​អញ​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ជា​ឪពុក​ឯង​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល​ឡើយ

19 ប៉ុន្តែ​បើ​ឯង​រាល់​គ្នា​ងាក​បែរ​ចេញ ហើយ​បោះ‌បង់​ចោល​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ដាក់​សំញែង​នៅ​មុខ​ឯង​រាល់​គ្នា ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ​វិញ