២ របាក្សត្រ 7:5-11 KHOV

5 ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ថ្វាយ​យញ្ញ‌បូជា ជា​គោ​២​ម៉ឺន​២​ពាន់ និង​ចៀម​១​សែន​២​ម៉ឺន គឺ​យ៉ាង​នោះ​ដែល​ស្តេច និង​ពួក​ជន​បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នៃ​ព្រះ

6 ឯ​ពួក​សង្ឃ គេ​ឈរ​នៅ​ទី​តាម​ដំណែង​របស់​គេ​រៀង​ខ្លួន ព្រម​ទាំង​ពួក​លេវី​ដែរ គេ​កាន់​ប្រដាប់​ភ្លេង​នៃ​ព្រះ‌យេហូវ៉ា ដែល​ស្តេច​ដាវីឌ​បាន​ធ្វើ​សំរាប់​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​ដាវីឌ​បាន​សរសើរ ដោយ‌សារ​ពួក​នោះ​ថា សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប‌ជានិច្ច ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង​នៅ​មុខ​គេ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ឈរ​នៅ

7 សាឡូ‌ម៉ូន​ទ្រង់​ញែក​កន្លែង​កណ្តាល​ទីលាន ដែល​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចេញ​ជា​បរិសុទ្ធ ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ទ្រង់​ថ្វាយ​ដង្វាយ​ដុត​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​ដង្វាយ​មេត្រី​ផង ពី​ព្រោះ​អាស‌នា​លង្ហិន ដែល​សាឡូ‌ម៉ូន​បាន​ធ្វើ​នោះ មិន​ល្មម​នឹង​ទទួល​អស់​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ និង​ខ្លាញ់​ផង​បាន​ទេ។

8 នៅ​គ្រា​នោះ សាឡូ‌ម៉ូន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​ធ្វើ​បុណ្យអស់​៧​ថ្ងៃ ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ស្រុក​អេស៊ីព្ទ

9 នៅ​ថ្ងៃ​ទី​៨ គេ​ក៏​ប្រជុំ​ជា​ជំនុំ​មុត‌មាំ ពី​ព្រោះ​គេ​ធ្វើ​បុណ្យ​ឆ្លង​អាស‌នា​អស់​៧​ថ្ងៃ និង​បុណ្យ​នោះ​៧​ថ្ងៃ​ទៀត

10 រួច​ដល់​ថ្ងៃ​ទី​២៣​ខែ​អស្សុជ ទ្រង់​ឲ្យ​ពួក​ជន​វិល​ទៅ​ឯ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ដាវីឌ ហើយ​ដល់​សាឡូ‌ម៉ូន និង​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​ទ្រង់។

11 ដូច្នេះ​សាឡូ‌ម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ដំណាក់​ស្តេច​រួច​ជា​ស្រេច ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​សាឡូ‌ម៉ូន​មាន​ព្រះ‌ទ័យ​ចង់​ធ្វើ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​របស់​ទ្រង់ នោះ​ក៏​ធ្វើ​កើត​ទាំង​អស់