13 រីឯមាស ដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់៦៦៦ហាប
14 ក្រៅពីនោះ មានមាសដែលមកដោយសារពួកលក់ដូរថែមទៀត ហើយអស់ទាំងស្តេចស្រុកអារ៉ាប់ និងពួកចៅហ្វាយស្រុក ក៏យកមាស និងប្រាក់មកថ្វាយសាឡូម៉ូនដែរ
15 ស្តេចសាឡូម៉ូនទ្រង់ផែមាសធ្វើខែលយ៉ាងធំ២០០ បានយកមាស៦០០ដំឡឹង ដើម្បីនឹងធ្វើខែលមួយៗ
16 ហើយក៏ផែមាសធ្វើខែលតូច៣០០ក្នុងខែមួយៗមានមាស៣០០ដំឡឹង រួចតម្កល់ទុកក្នុងដំណាក់ល្បាណូន
17 មួយទៀត ស្តេចទ្រង់ធ្វើបល្ល័ង្កភ្លុក១យ៉ាងធំ ស្រោបដោយមាសសុទ្ធ
18 មានជណ្តើរ៦ថ្នាក់ឡើងទៅឯបល្ល័ង្ក និងកំណល់កល់ជើងធ្វើពីមាស ដែលជាប់នឹងបល្ល័ង្ក ក៏មានកំណល់ដៃទាំងសងខាងទីអង្គុយ ហើយមានរូបសិង្ហ២ឈរនៅក្បែរកំណល់ដៃនោះ
19 និងរូបសិង្ហ១២ ឈរនៅទាំងសងខាងនៃថ្នាក់ជណ្តើរទាំង៦នោះដែរ មិនដែលបានធ្វើបល្ល័ង្ក នៅក្នុងនគរណាឲ្យដូចឡើយ