17 មួយទៀត ស្តេចទ្រង់ធ្វើបល្ល័ង្កភ្លុក១យ៉ាងធំ ស្រោបដោយមាសសុទ្ធ
18 មានជណ្តើរ៦ថ្នាក់ឡើងទៅឯបល្ល័ង្ក និងកំណល់កល់ជើងធ្វើពីមាស ដែលជាប់នឹងបល្ល័ង្ក ក៏មានកំណល់ដៃទាំងសងខាងទីអង្គុយ ហើយមានរូបសិង្ហ២ឈរនៅក្បែរកំណល់ដៃនោះ
19 និងរូបសិង្ហ១២ ឈរនៅទាំងសងខាងនៃថ្នាក់ជណ្តើរទាំង៦នោះដែរ មិនដែលបានធ្វើបល្ល័ង្ក នៅក្នុងនគរណាឲ្យដូចឡើយ
20 អស់ទាំងប្រដាប់ដែលសំរាប់ឲ្យស្តេចសាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងប្រដាប់ប្រដា នៅដំណាក់ល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ នៅក្នុងរាជ្យនៃស្តេចសាឡូម៉ូន នោះប្រាក់មិនសូវមានដំឡៃប៉ុន្មានទេ
21 ដ្បិតស្តេចមានក្រុមនាវា ដែលទៅឯតើស៊ីស ជាមួយនឹងពួកសំពៅរបស់ហ៊ីរ៉ាម ដឹកនាំមាស ប្រាក់ ភ្លុក ទោច និងក្ងោក មករាល់តែ៣ឆ្នាំត្រឡប់មកវិញម្តង។
22 ដូច្នេះ ស្តេចសាឡូម៉ូនទ្រង់មានព្រះរាជទ្រព្យ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី
23 ហើយអស់ទាំងស្តេចនៅផែនដី ក៏រកចូលទៅគាល់សាឡូម៉ូន ដើម្បីនឹងស្តាប់ប្រាជ្ញា ដែលព្រះបានប្រទានមកក្នុងព្រះទ័យទ្រង់