ជនគណនា 10:2-8 KHOV

2 ចូរ​យក​ប្រាក់​មក​ផែ ធ្វើ​ជា​ត្រែ​២​សំរាប់​ឯង ត្រូវ​ប្រើ​ត្រែ​នោះ​សំរាប់​នឹង​ផ្លុំ​ហៅ​ពួក​ជំនុំ ឲ្យ​មូល​គ្នា ហើយ​នឹង​សំរាប់​ឲ្យ​បណ្តា‌ជន​ធ្វើ​ដំណើរ​ទៅ

3 កាល​ណា​គេ​ផ្លុំ​ឡើង នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា ត្រូវ​ប្រជុំ​មក​ឯ​ឯង ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

4 បើ​ផ្លុំ​តែ​ម្តង នោះ​ពួក​ដែល​ជា​កំពូល គឺ​ជា​ពួក​មេ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ត្រូវ​ប្រជុំ​គ្នា​មក​ឯ​ឯង

5 កាល​ណា​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​១​ដង នោះ​ពួក​ដែល​ដំឡើង​ត្រសាល​ខាង​កើត ត្រូវ​ចេញ​ដំណើរ​ទៅ

6 ហើយ​កាល​ណា​ផ្លុំ​ដោយ​សំឡេង​រន្ថាន់​ម្តង​ទៀត នោះ​ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ខាង​ត្បូង ត្រូវ​ចេញ​ដំណើរ​ទៅ ត្រូវ​ផ្លុំ​ឲ្យ​មាន​សំឡេង​រន្ថាន់ ដើម្បី​ឲ្យ​គេ​ធ្វើ​ដំណើរ​ទៅ​ដូច្នេះ

7 តែ​កាល​ណា​ត្រូវ​ប្រជុំ​ពួក​ជំនុំ នោះ​ត្រូវ​ផ្លុំ​ដែរ តែ​ឥត​មាន​សំឡេង​រន្ថាន់​ទេ

8 ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អើរ៉ុន ដ៏​ជា​ពួក​សង្ឃ​ផ្លុំ​ត្រែ​នោះ ហើយ​ត្រែ​នោះ​ឯង ជា​បញ្ញត្ត​ច្បាប់​ដល់​ឯង​រាល់​គ្នា នៅ​អស់​កល្ប‌ជានិច្ច គ្រប់​ទាំង​ដំណ​ត​ទៅ