38 បាឡាមក៏ទូលតបថា មើល ទូលបង្គំបានមកដល់ទ្រង់ហើយ តែឥឡូវនេះ តើទូលបង្គំមានអំណាចនឹងនិយាយអ្វីបាន ឯពាក្យណាដែលព្រះទ្រង់សំរេចនៅមាត់ទូលបង្គំ គឺពាក្យនោះដែលទូលបង្គំនឹងនិយាយវិញ
39 រួចបាឡាមក៏ទៅជាមួយនឹងបាឡាក ដល់ទៅគារយ៉ាត់-ហាសូត
40 នោះបាឡាកទ្រង់ថ្វាយគោ និងចៀមជាយញ្ញបូជា រួចផ្ញើទៅឲ្យបាឡាម និងពួកមេដែលនៅជាមួយនឹងគាត់។
41 ដល់ថ្ងៃស្អែក បាឡាកទ្រង់នាំយកបាឡាមឡើងទៅលើអស់ទាំងទីខ្ពស់របស់ផងព្រះបាល ហើយពីទីនោះគាត់ក៏ឃើញចុងបំផុតនៃពួកសាសន៍អ៊ីស្រាអែល។