1 នៅថ្ងៃទី១ក្នុងខែអស្សុជ នោះត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ នេះជាថ្ងៃសំរាប់ផ្លុំត្រែឲ្យឯងរាល់គ្នា
2 ត្រូវឲ្យថ្វាយដង្វាយដុតជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺជាកូនគោឈ្មោល១ ចៀមឈ្មោល១ និងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
3 ព្រមទាំងដង្វាយម្សៅ លាយដោយប្រេង គឺ៣ខ្ញឹងសំរាប់គោនោះ ២ខ្ញឹងសំរាប់ចៀមនោះ
4 និង១ខ្ញឹងសំរាប់កូនចៀមមួយៗក្នុងចៀមទាំង៧នោះ
5 ហើយពពែឈ្មោល១សំរាប់ជាដង្វាយលោះបាបផង ប្រយោជន៍ឲ្យធួននឹងឯងរាល់គ្នា
6 នេះត្រូវថ្វាយឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយនៅថ្ងៃចូលខែ និងដង្វាយម្សៅផង ហើយលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ ត្រូវថ្វាយតាមរបៀបដង្វាយនោះ ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
7 លុះដល់ថ្ងៃ១០ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ ហើយត្រូវបញ្ឈឺចិត្តខ្លួន មិនត្រូវឲ្យធ្វើការអ្វីឲ្យសោះ
8 ត្រូវថ្វាយដង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺកូនគោឈ្មោល១ ចៀមឈ្មោល១ និងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
9 ព្រមទាំងដង្វាយម្សៅផង ជាម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង គឺ៣ខ្ញឹងសំរាប់គោនោះ ២ខ្ញឹងសំរាប់ចៀមនោះ
10 និង១ខ្ញឹងសំរាប់កូនចៀមមួយៗ ក្នុងកូនចៀមទាំង៧នោះ
11 ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះត្រូវថ្វាយឲ្យលើសពីដង្វាយលោះបាប ដែលតែងថ្វាយឲ្យធួននឹងខ្លួន ហើយលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចនោះដែរ។
12 នៅថ្ងៃ១៥ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ ហើយត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ
13 ក៏ត្រូវថ្វាយដង្វាយដុត សំរាប់ជាក្លិនឈ្ងុយ ដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោល១៣ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
14 ព្រមទាំងដង្វាយម្សៅផង ជាម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង គឺ៣ខ្ញឹងសំរាប់គោមួយៗ ក្នុងគោទាំង១៣នោះ ២ខ្ញឹងសំរាប់ចៀមឈ្មោល១មួយៗ ក្នុងចៀមទាំង២
15 និង១ខ្ញឹងសំរាប់កូនចៀមមួយៗ ក្នុងចៀមទាំង១៤
16 ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ។
17 នៅថ្ងៃទី២ ត្រូវថ្វាយកូនគោឈ្មោល១២ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
18 ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួច សំរាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
19 ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ។
20 នៅថ្ងៃទី៣ ត្រូវថ្វាយគោឈ្មោល១១ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
21 ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចសំរាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
22 ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ។
23 នៅថ្ងៃទី៤ ត្រូវថ្វាយគោឈ្មោល១០ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
24 ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចសំរាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
25 ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ។
26 នៅថ្ងៃទី៥ ត្រូវថ្វាយគោឈ្មោល៩ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
27 ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួច សំរាប់គោចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
28 ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ។
29 នៅថ្ងៃទី៦ ត្រូវថ្វាយគោឈ្មោល៨ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
30 ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួច សំរាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
31 ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ។
32 នៅថ្ងៃទី៧ ត្រូវថ្វាយគោឈ្មោល៧ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
33 ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួចសំរាប់គោ ចៀម និងកូនចៀមទាំងអស់នោះ តាមចំនួន ឲ្យត្រូវតាមរបៀប
34 ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ។
35 នៅថ្ងៃទី៨ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំមុតមាំ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ
36 ត្រូវឲ្យថ្វាយដង្វាយដុតសំរាប់ជាក្លិនឈ្ងុយ ដល់ព្រះយេហូវ៉ា គឺគោឈ្មោល១ ចៀមឈ្មោល១ កូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
37 ព្រមទាំងដង្វាយម្សៅ និងដង្វាយច្រួច សំរាប់គោ ចៀម និងកូនចៀមទាំងនោះ តាមចំនួន ឲ្យត្រូវតាមរបៀប
38 ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ។
39 ត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយទាំងនេះ ដល់ព្រះយេហូវ៉ា នៅអស់ទាំងថ្ងៃបុណ្យដែលមានកំណត់របស់ឯង ឲ្យលើសពីអស់ទាំងដង្វាយដុត ដង្វាយម្សៅ ដង្វាយច្រួច និងដង្វាយមេត្រី ដែលឯងរាល់គ្នាថ្វាយ សំរាប់លាបំណន់ និងដង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត
40 នោះម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក។