4 និង១ខ្ញឹងសំរាប់កូនចៀមមួយៗក្នុងចៀមទាំង៧នោះ
5 ហើយពពែឈ្មោល១សំរាប់ជាដង្វាយលោះបាបផង ប្រយោជន៍ឲ្យធួននឹងឯងរាល់គ្នា
6 នេះត្រូវថ្វាយឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយនៅថ្ងៃចូលខែ និងដង្វាយម្សៅផង ហើយលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ ត្រូវថ្វាយតាមរបៀបដង្វាយនោះ ទុកជាដង្វាយដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
7 លុះដល់ថ្ងៃ១០ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ ហើយត្រូវបញ្ឈឺចិត្តខ្លួន មិនត្រូវឲ្យធ្វើការអ្វីឲ្យសោះ
8 ត្រូវថ្វាយដង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺកូនគោឈ្មោល១ ចៀមឈ្មោល១ និងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
9 ព្រមទាំងដង្វាយម្សៅផង ជាម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង គឺ៣ខ្ញឹងសំរាប់គោនោះ ២ខ្ញឹងសំរាប់ចៀមនោះ
10 និង១ខ្ញឹងសំរាប់កូនចៀមមួយៗ ក្នុងកូនចៀមទាំង៧នោះ