ជនគណនា 3:39-45 KHOV

39 ឯ​ពួក​លេវី​ទាំង​អស់ ដែល​ម៉ូសេ និង​អើរ៉ុន​បាន​រាប់​តាម​បង្គាប់​ព្រះ‌យេហូវ៉ា តាម​គ្រួសារ​គេ គឺ​គ្រប់​ទាំង​ប្រុសៗ ចាប់​តាំង​ពី​អាយុ​១​ខែ ឡើង​ទៅ​លើ នោះ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​នាក់។

40 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​រាប់​អស់​ទាំង​កូន​ប្រុស​ច្បង​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ ឲ្យ​កំណត់​រាប់​ចំនួន​ឈ្មោះ​របស់​គេ

41 នោះ​ត្រូវ​យក​ពួក​លេវី​សំរាប់​អញ ដើម្បី​ស្នង​អស់​ទាំង​កូន​ប្រុស​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ហើយ​នឹង​ហ្វូង​សត្វ​របស់​ពួក​លេវី ស្នង​អស់​ទាំង​កូន​ច្បង​នៃ​សត្វ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ

42 ដូច្នេះ​ម៉ូសេ​ក៏​រាប់​អស់​ទាំង​កូន​ប្រុស​ច្បង នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

43 ឯ​អស់​ទាំង​កូន​ប្រុស​ច្បង ដែល​បាន​រាប់​តាម​ចំនួន​ឈ្មោះ​របស់​គេ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ នោះ​មាន​ចំនួន​២​ម៉ឺន​២​ពាន់​២៧៣​នាក់។

44 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

45 ចូរ​យក​ពួក​លេវី ឲ្យ​ស្នង​អស់​ទាំង​កូន​ប្រុស​ច្បង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ហ្វូង​សត្វ​ពួក​លេវី ឲ្យ​ស្នង​ហ្វូង​សត្វ​របស់​គេ​ដែរ ឯ​ពួក​លេវី នោះ​ត្រូវ​បាន​ជា​របស់​ផង​អញ​ពិត អញ​នេះ​ជា​ព្រះ‌យេហូវ៉ា