59 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់កាម៉ាលាល ជាកូនផ្តាស៊ើរ។
60 នៅថ្ងៃទី៩ នោះត្រូវជាអ័ប៊ីដាន ជាកូនគីដាហូនី ជាកំពូលលើពួកកូនចៅបេនយ៉ាមីន
61 ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេងសំរាប់ជាដង្វាយម្សៅ
62 កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
63 គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
64 ពពែឈ្មោះ១ សំរាប់ជាដង្វាយលោះបាប
65 ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អ័ប៊ីដាន ជាកូនគីដាហូនី។