អេសេគាល 1:24-28 KHOV

24 កាល​ណា​ហោះ​ទៅ នោះ​ខ្ញុំ​ឮ​សូរ​សន្ធឹក​ស្លាប ដូច​ជា​សូរ​នៃ​ទឹក​ធំ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​សូរ​គឹក‌កង ដូច​ជា​សូរ​នៃ​កង‌ទ័ព កាល​ណា​តួ​ទាំង​នោះ​ឈប់​នៅ នោះ​ក៏​សំរប​ស្លាប​ចុះ​មក​វិញ

25 កាល​បាន​ឈប់​សំរប​ស្លាប​ចុះ​មក​វិញ​ហើយ នោះ​មាន​ឮ​សំឡេង​ពី​ផ្ទៃ​មេឃ ដែល​នៅ​ពី​លើ​ក្បាល​តួ​ទាំង​នោះ។

26 នៅ​ពី​លើ​ផ្ទៃ​មេឃ​ដែល​នៅ​ពី​លើ​ក្បាល នោះ​មាន​ភាព​ជា​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង‌កណ្តៀង ហើយ​នៅ​លើ​ភាព​ដែល​មើល​ទៅ​ដូច​ជា​បល្ល័ង្ក នោះ​ឃើញ​មាន​ទ្រង់‌ទ្រាយ​ដូច​ជា​មនុស្ស​អង្គុយ​នៅ​លើ

27 ខ្ញុំ​ក៏​ឃើញ​ពណ៌​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ដែល​មើល​ទៅ​ដូច​ជា​ភ្លើង នៅ​ខាង​ក្នុង ហើយ​នៅ​ជុំវិញ ចាប់​តាំង​ពី​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​ចង្កេះ​ទៅ​ខាង​លើ ហើយ​ចាប់​តាំង​ពី​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​ចង្កេះ ចុះ​ទៅ​ខាង​ក្រោម នោះ​ខ្ញុំ​ឃើញ​ភាព​មើល​ទៅ​ដូច​ភ្លើង ហើយ​មាន​រស្មី​ភ្លឺ​នៅ​ជុំវិញ​អង្គ​នោះ

28 ឯ​រស្មី​ដែល​ភ្លឺ​នៅ​ព័ទ្ធ​ជុំវិញ​នោះ ក៏​មាន​ភាព​ដូច​ជា​ឥន្ទ‌ធនូ​ដែល​នៅ​លើ​ពពក ក្នុង​ថ្ងៃ​ដែល​មាន​ភ្លៀង នេះ​ជា​គំរូ​ពី​ភាព​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា កាល​ខ្ញុំ​បាន​ឃើញ​ហើយ នោះ​ខ្ញុំ​ក្រាប​មុខ​ចុះ​ដល់​ដី ហើយ​ខ្ញុំ​ឮ​ព្រះ‌សូរ‌សៀង​មាន​ព្រះ‌បន្ទូល​មក។