5 មើល កាលនៅជាទាំងមូលនៅឡើយ ក៏ប្រើធ្វើការអ្វីមិនបានទៅហើយ ចំណង់បើកាលណាភ្លើងបានឆេះអស់ទៅ សល់នៅតែរងើកប៉ុណ្ណោះ នោះតើនឹងប្រើការអ្វីណាបាន
6 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯដើមទំពាំងបាយជូរក្នុងពួកដើមឈើនៅព្រៃទាំងប៉ុន្មាន ដែលអញបានប្រគល់ដល់ភ្លើងទុកជាឱសយ៉ាងណា នោះអញនឹងប្រគល់ពួកក្រុងយេរូសាឡិមទៅយ៉ាងនោះដែរ
7 ហើយអញនឹងតាំងមុខទាស់នឹងគេ គេនឹងចេញពីភ្លើង១ តែភ្លើង១ទៀតនឹងឆេះគេទៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញតាំងមុខទាស់នឹងគេ
8 អញនឹងធ្វើឲ្យស្រុកនេះត្រូវចោលស្ងាត់ ដោយព្រោះគេបានប្រព្រឹត្តរំលង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។