33 គេតែងតែឲ្យឈ្នួលដល់ស្រីសំផឹងទាំងប៉ុន្មាន តែឯងវិញ ឯងឲ្យឈ្នួលដល់សហាយឯងទាំងអស់ ក៏សូកគេឲ្យមកឯឯងពីគ្រប់ទិសជុំវិញ សំរាប់ទទួលរួមបវេណី
34 ហើយឯងខុសពីស្រីធម្មតា ក្នុងការសំផឹងរបស់ឯង ដោយឥតមានអ្នកណារកតាមឯង ដើម្បីរួមដំណេកនឹងឯងឡើយ ហើយដោយឯងចេញឈ្នួលឲ្យគេ មិនមែនគេចេញឈ្នួលដល់ឯងទេ យ៉ាងនោះបានជាឯងខុសពីគេហើយ។
35 ដូច្នេះ ឱស្រីសំផឹងអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
36 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានប្រព្រឹត្តអំពើអាសអាភាសរបស់ឯងជាហូរហែ ហើយបានបើកកេរខ្មាសឯង ដោយរួមបវេណីនឹងពួកសហាយឯង ដោយព្រោះគ្រប់អស់ទាំងរូបដំណាងព្រះដ៏គួរស្អប់ខ្ពើមរបស់ឯង និងឈាមរបស់កូនចៅឯងដែលឯងបានថ្វាយដល់វា
37 នោះមើល អញនឹងប្រមូលពួកសហាយឯង ដែលឯងបានត្រេកអរជាមួយគ្នា និងពួកទាំងប៉ុន្មានដែលឯងបានស្រឡាញ់នោះ ព្រមទាំងពួកដែលឯងបានស្អប់ផង អើ អញនឹងប្រមូលគេឲ្យមកទាស់នឹងឯងនៅគ្រប់ទិស រួចអញនឹងបើកកេរខ្មាសឯងឲ្យគេឃើញច្បាស់ ដើម្បីឲ្យគេបានឃើញទាំងអស់
38 នោះអញនឹងជំនុំជំរះឯង ដូចជាគួរជំនុំជំរះដល់ស្រីដែលផិតប្ដី ហើយកំចាយឈាមផង អញនឹងទំលាក់ឈាមទៅលើឯង ដោយសេចក្ដីក្រោធ និងសេចក្ដីប្រចណ្ឌ
39 អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃរបស់គេ នោះគេនឹងបំផ្លាញផ្ទះបនរបស់ឯង ហើយរំលំអស់ទាំងទីសំខាន់របស់ឯងដែរ គេនឹងបកសំលៀកបំពាក់ឯងចេញ ហើយកាន់យកគ្រឿងលំអរបស់ឯង ព្រមទាំងចោលឯងឲ្យនៅអាក្រាត ហើយខ្លួនទទេ