29 ប៉ុន្តែពួកវង្សអ៊ីស្រាអែលគេថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ឱពួកវង្សអ៊ីស្រាអែលអើយ តើផ្លូវរបស់អញមិនស្មើមែនឬ តើមិនមែនជាផ្លូវរបស់ឯងរាល់គ្នា ដែលមិនស្មើវិញទេឬ
30 ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជំរះឯងរាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរឯងរាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់ឯងទៅ យ៉ាងនោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញឯងទេ
31 ចូរបោះបង់ចោលអំពើរំលងទាំងប៉ុន្មានរបស់ឯង ដែលឯងរាល់គ្នាប្រព្រឹត្តនោះ ហើយឲ្យខ្លួនមានចិត្តថ្មី និងវិញ្ញាណថ្មីចុះ ដ្បិតឱពូជពង្សពួកអ៊ីស្រាអែលអើយ ឯងរាល់គ្នាចង់ស្លាប់ធ្វើអី
32 ពីព្រោះអញឥតមានសេចក្ដីអំណរចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះ ចូរឯងរាល់គ្នាវិលមក ដើម្បីឲ្យបានរស់នៅវិញ នេះជាព្រះបន្ទូល នៃព្រះអម្ចាស់យេហូវ៉ា។