1 មួយទៀត ចូរឯងចាប់តាំងពោលបទទំនួញពីដំណើរពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែល
2 ចូរថា តើម្តាយឯងថាអ្វី គឺជាសិង្ហញី ដែលបានក្រាបនៅកណ្តាលសិង្ហឈ្មោល ក៏បំបៅកូន នៅកណ្តាលពួកសិង្ហស្ទាវ
3 ក៏បានចិញ្ចឹមកូន១ ដែលត្រឡប់ទៅជាសិង្ហស្ទាវ ហើយបានហាត់ចាប់រំពា វាក៏ត្របាក់លេបមនុស្សទៅ
4 អស់ទាំងសាសន៍បានឮនិយាយពីវា រួចគេចាប់វាបានក្នុងរណ្តៅរបស់គេ ក៏ខ្លុះដឹកនាំទៅឯស្រុកអេស៊ីព្ទ
5 រីឯមេ កាលឃើញថារង់ចាំជាយូរ តែទីសង្ឃឹមបានបាត់ហើយ នោះក៏យកកូន១ទៀតឲ្យឡើងជាសិង្ហស្ទាវ
6 រួចកូននោះក៏ដើរទៅមកជាមួយនឹងពួកសិង្ហឈ្មោល វាត្រឡប់ជាសិង្ហស្ទាវឡើង ហើយក៏ហាត់ចាប់រំពា វាត្របាក់លេបមនុស្សទៅដែរ
7 វាស្គាល់អស់ទាំងដំណាក់របស់គេ ហើយបានបំផ្លាញទីក្រុងគេ ស្រុកនោះ និងរបស់សព្វសារពើនៅក្រុងនោះ ក៏ខូចបង់ ដោយសូរគ្រហឹមរបស់វា