13 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មានការល្បងលហើយ ដូច្នេះ បើទាំងដំបងដែលមើលងាយមិននៅទៀត នោះធ្វើដូចម្តេចទៅ
14 ហេតុនោះកូនមនុស្សអើយ ចូរឯងទាយចុះ ហើយទះដៃផង នោះត្រូវឲ្យដាវបានកាប់ដល់២ដង ហើយ៣ដងទៅ គឺដាវនោះដែលកាប់សំឡាប់ ជាដាវដែលធ្វើឲ្យទាំងពួកអ្នកធំត្រូវរបួស ហើយក៏ចាក់ចូលទៅក្នុងបន្ទប់ដេករបស់គេផង
15 អញបានតាំងដាវ ដែលផ្គងចាំនៅមាត់ទ្វារទាំងប៉ុន្មាននៃទីក្រុងគេ ដើម្បីឲ្យចិត្តគេរលាយទៅ ហើយឲ្យគេចំពប់ដួលកាន់តែច្រើនឡើង អៃយ៉ា ដាវនោះបានធ្វើឲ្យដូចជាផ្លេកបន្ទោរ ក៏បានសំលៀងសំរាប់កាប់សំឡេះ
16 ចូរមូលគ្នា ចូរទៅខាងស្តាំ ចូរដំរៀបគ្នា ចូរទៅខាងឆ្វេង ខាងណាក៏ដោយដែលឯងដំរង់មុខទៅ
17 អញក៏នឹងទះដៃអញដែរ រួចនឹងធ្វើឲ្យសេចក្ដីក្រោធរបស់អញសំរាកទៅវិញ គឺអញ ជាព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ។
18 ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា
19 កូនមនុស្សអើយ ចូរឲ្យឯងដំរូវឲ្យមានផ្លូវ២ ដែលដាវរបស់ស្តេចបាប៊ីឡូននឹងមកបាន ផ្លូវទាំង២នោះត្រូវចេញពីស្រុកតែ១ ត្រូវឲ្យធ្វើជាដៃចង្អុលដាក់នៅត្រង់ដើមផ្លូវចូលទៅក្នុងទីក្រុង