15 អញបានតាំងដាវ ដែលផ្គងចាំនៅមាត់ទ្វារទាំងប៉ុន្មាននៃទីក្រុងគេ ដើម្បីឲ្យចិត្តគេរលាយទៅ ហើយឲ្យគេចំពប់ដួលកាន់តែច្រើនឡើង អៃយ៉ា ដាវនោះបានធ្វើឲ្យដូចជាផ្លេកបន្ទោរ ក៏បានសំលៀងសំរាប់កាប់សំឡេះ
16 ចូរមូលគ្នា ចូរទៅខាងស្តាំ ចូរដំរៀបគ្នា ចូរទៅខាងឆ្វេង ខាងណាក៏ដោយដែលឯងដំរង់មុខទៅ
17 អញក៏នឹងទះដៃអញដែរ រួចនឹងធ្វើឲ្យសេចក្ដីក្រោធរបស់អញសំរាកទៅវិញ គឺអញ ជាព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ។
18 ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា
19 កូនមនុស្សអើយ ចូរឲ្យឯងដំរូវឲ្យមានផ្លូវ២ ដែលដាវរបស់ស្តេចបាប៊ីឡូននឹងមកបាន ផ្លូវទាំង២នោះត្រូវចេញពីស្រុកតែ១ ត្រូវឲ្យធ្វើជាដៃចង្អុលដាក់នៅត្រង់ដើមផ្លូវចូលទៅក្នុងទីក្រុង
20 ចូរឯងដំរូវឲ្យមានផ្លូវ១ សំរាប់ឲ្យដាវបានទៅដល់ក្រុងរ៉ាបាត នៃពួកកូនចៅអាំម៉ូន និង១ទៀតចូលទៅក្រុងស្រុកយូដា ដល់ក្រុងយេរូសាឡិម ជាទីក្រុងមាំមួន
21 ដ្បិតស្តេចបាប៊ីឡូនបានឈរត្រង់ផ្លូវបែក គឺនៅត្រង់ដើមផ្លូវទាំង២នោះ ដើម្បីនឹងប្រើរបៀន ក៏អង្រួនព្រួញ សួរដល់រូបព្រះ ហើយមើលទំនាយក្នុងថ្លើម