17 អញក៏នឹងទះដៃអញដែរ រួចនឹងធ្វើឲ្យសេចក្ដីក្រោធរបស់អញសំរាកទៅវិញ គឺអញ ជាព្រះយេហូវ៉ានេះ អញបានចេញវាចាហើយ។
18 ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំម្តងទៀតថា
19 កូនមនុស្សអើយ ចូរឲ្យឯងដំរូវឲ្យមានផ្លូវ២ ដែលដាវរបស់ស្តេចបាប៊ីឡូននឹងមកបាន ផ្លូវទាំង២នោះត្រូវចេញពីស្រុកតែ១ ត្រូវឲ្យធ្វើជាដៃចង្អុលដាក់នៅត្រង់ដើមផ្លូវចូលទៅក្នុងទីក្រុង
20 ចូរឯងដំរូវឲ្យមានផ្លូវ១ សំរាប់ឲ្យដាវបានទៅដល់ក្រុងរ៉ាបាត នៃពួកកូនចៅអាំម៉ូន និង១ទៀតចូលទៅក្រុងស្រុកយូដា ដល់ក្រុងយេរូសាឡិម ជាទីក្រុងមាំមួន
21 ដ្បិតស្តេចបាប៊ីឡូនបានឈរត្រង់ផ្លូវបែក គឺនៅត្រង់ដើមផ្លូវទាំង២នោះ ដើម្បីនឹងប្រើរបៀន ក៏អង្រួនព្រួញ សួរដល់រូបព្រះ ហើយមើលទំនាយក្នុងថ្លើម
22 ឯឆ្នោតដែលកាន់នៅដៃស្តាំ បានសំដៅទៅក្រុងយេរូសាឡិម ដើម្បីនឹងរៀបគ្រឿងបុកទំលាយកំផែង ឲ្យបានចន្លោះចំហចូលទៅដល់ការកាប់សំឡាប់ និងបន្លឺសំឡេងហ៊ោ ហើយតាំងគ្រឿងសំរាប់ទំលាយទ្វារកំផែង ព្រមទាំងការជីកស្នាមភ្លោះ ហើយសង់បន្ទាយ
23 តែសាសន៍ឯងនឹងមើល សេចក្ដីទំនាយនោះ ទុកជាភូតភរទេ ដ្បិតគេបានតាំងសម្បថនឹងអ្នកដទៃហើយ តែស្តេចនោះនឹងរំឭកពីអំពើទុច្ចរិតវិញ ដើម្បីនឹងចាប់យកគេបាន។