5 ឱឯងដែលស្អុយឈ្មោះ ហើយពេញដោយការវឹកវរអើយ ពួកអ្នកដែលនៅជិត ហើយពួកអ្នកដែលនៅឆ្ងាយផង គេនឹងចំអកឡកឡឺយឲ្យឯង។
6 មើល ពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលគ្រប់គ្នាបាននៅក្នុងឯង តាមអំណាចដែលអាចនឹងកំចាយឈាម
7 នៅក្នុងឯងគេបានមើលងាយទាំងឪពុកម្តាយផង នៅកណ្តាលឯង គេបានសង្កត់សង្កិនពួកអ្នកដែលស្នាក់នៅ ហើយនៅក្នុងឯងគេបានរឹបជាន់ពួកកំព្រា និងស្រីមេម៉ាយ
8 ឯងបានខ្ពើមគ្រឿងបរិសុទ្ធរបស់អញ ហើយបានបង្អាប់ថ្ងៃឈប់សំរាករបស់អញដែរ
9 នៅក្នុងឯងមានមនុស្សដែលនិយាយបង្កាច់គេ ដើម្បីនឹងកំចាយឈាម នៅក្នុងឯងគេបានស៊ីនៅលើភ្នំ នៅកណ្តាលឯងគេបានប្រព្រឹត្តការអាស្រូវបារាយណ៍
10 នៅក្នុងឯងគេបានបើកកេរខ្មាសរបស់ឪពុក នៅក្នុងឯងគេបានបង្ខំស្រីដែលត្រូវញែកចេញដោយមានរដូវ
11 ម្នាក់បានប្រព្រឹត្តការគួរស្អប់ខ្ពើម ជាមួយនឹងប្រពន្ធរបស់អ្នកជិតខាងខ្លួន ១ទៀតបានធ្វើឲ្យកូនប្រសាស្រីខ្លួនមានសៅហ្មង ដោយការអាស្រូវបារាយណ៍ ហើយម្នាក់ទៀតក្នុងឯងបានបង្ខូចប្អូនស្រី ដែលជាកូនរបស់ឪពុកខ្លួន