39 ដ្បិតកាលនាងបានសំឡាប់កូនរបស់ខ្លួន ថ្វាយដល់រូបព្រះទាំងនោះហើយ នៅថ្ងៃនោះឯង នាងក៏ចូលក្នុងទីបរិសុទ្ធរបស់អញ ដើម្បីនឹងបង្អាប់ទីនោះទៀត មើល នាងបានប្រព្រឹត្តយ៉ាងដូច្នោះ នៅកណ្តាលវិហាររបស់អញ
40 មួយទៀត នាងបានចាត់ឲ្យទៅរកមនុស្សមកពីទីឆ្ងាយ ជាពួកអ្នកដែលបានចាត់ទូតទៅហៅ ហើយមើល ពួកនោះក៏មក នាងបានងូតទឹក ផាត់រង្វង់ភ្នែក ហើយតែងខ្លួនដោយគ្រឿងលំអសំរាប់ទទួលគេ
41 ហើយបានអង្គុយលើគ្រែដ៏រុងរឿង មានតុរៀបជាស្រេចនៅពីមុខ ឯងក៏ដាក់កំញាន និងប្រេងរបស់អញលើតុនោះផង
42 នោះមានឮសូរសំឡេងរបស់មនុស្សយ៉ាងសន្ធឹក ដែលនៅដោយឥតកង្វល់ជាមួយនឹងនាង ក៏មានគេនាំពួកសេបា ពីទីរហោស្ថានមក ជាមួយនឹងមនុស្សកកកុញនោះ ពួកទាំងនោះបានបំពាក់កងនៅដៃនាង ហើយក្បាំងយ៉ាងល្អនៅលើក្បាល។
43 នោះខ្ញុំបាននឹកពីនាង ដែលធ្លាប់ប្រព្រឹត្តសេចក្ដីកំផិតជាយូរមកហើយថា ឥឡូវនេះ មុខជាគេនឹងសហាយគ្នានឹងគ្នាហើយ
44 គេក៏ចូលទៅឯនាង ដូចជាចូលទៅឯស្រីសំផឹង គឺយ៉ាងនោះដែលគេបានចូលទៅឯអូហូឡា និងអូហូលីបា ជាស្រីឥតខ្មាសនោះ
45 ប៉ុន្តែនឹងមានមនុស្សសុចរិតជំនុំជំរះនាងទាំង២ តាមមាត្រាច្បាប់ដែលត្រូវខាងស្រីកំផិត ហើយតាមមាត្រាច្បាប់ត្រូវខាងស្រីដែលកំចាយឈាម ពីព្រោះនាងទាំង២ជាស្រីកំផិត ហើយដៃគេក៏ប្រឡាក់ដោយឈាមផង