23 ដូច្នេះ ខ្ញុំក៏ក្រោកឡើងចេញទៅឯវាល ហើយមើល មានសិរីល្អនៃព្រះយេហូវ៉ាសណ្ឋិតនៅទីនោះ ដូចជាសិរីល្អដែលខ្ញុំបានឃើញនៅក្បែរទន្លេកេបារដែរ ខ្ញុំក៏ដួលផ្កាប់មុខចុះ
24 រួចព្រះវិញ្ញាណទ្រង់មកសណ្ឋិតនៅក្នុងខ្ញុំ ហើយលើកខ្ញុំបញ្ឈរឡើង ទ្រង់មានព្រះបន្ទូលនឹងខ្ញុំ ហើយប្រាប់ថា ចូរឯងចូលទៅក្នុងផ្ទះ ហើយបិទទ្វារទៅ
25 ប៉ុន្តែ ឱកូនមនុស្សអើយ មើល គេនឹងដាក់ចំណងជាប់នឹងឯង ទាំងចងឯងដោយចំណងនោះ ហើយឯងនឹងចេញចូលទៅកណ្តាលគេមិនបាន
26 អញនឹងធ្វើឲ្យអណ្តាតឯង ជាប់នៅនឹងក្រអូមមាត់ ឲ្យឯងបានគ ដើម្បីមិនឲ្យធ្វើជាអ្នកបន្ទោសដល់គេទៀត ដ្បិតគេជាពូជពង្សរឹងចចេស
27 ប៉ុន្តែ កាលណាអញនិយាយនឹងឯង នោះអញនឹងបើកមាត់ឯងឡើង ហើយឯងនឹងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ អ្នកណាដែលស្តាប់ ចូរស្តាប់ចុះ ឯអ្នកណាដែលមិនព្រមស្តាប់ទេ នោះក៏តាមចិត្តចុះ ដ្បិតគេជាពូជពង្សរឹងចចេសហើយ។