7 គឺយ៉ាងនោះដែលអញនឹងធ្វើឲ្យភ្នំសៀរទៅជាទីស្រឡាំងកាំង ហើយឲ្យត្រូវស្ងាត់ជ្រងំ ឯអស់អ្នកណាដែលដើរកាត់ស្រុកនោះ នឹងពួកអ្នកដែលត្រឡប់មកវិញ នោះអញនឹងកាត់គេចេញ
8 អញនឹងបំពេញអស់ទាំងភ្នំដោយសាកសពនៃមនុស្សដែលត្រូវសំឡាប់ ពួកអ្នកដែលត្រូវស្លាប់ដោយដាវ គេនឹងដួលនៅលើភ្នំតូច នៅច្រកភ្នំហើយនៅក្នុងផ្លូវទឹកទាំងប៉ុន្មានរបស់ឯង
9 អញនឹងធ្វើឲ្យឯងនៅស្ងាត់ច្រៀបជានិច្ចតទៅ ទីក្រុងទាំងប៉ុន្មានរបស់ឯងនឹងគ្មានមនុស្សណានៅទៀតឡើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
10 ហេតុដោយព្រោះឯងបានថា សាសន៍ទាំង២ និងស្រុកទាំង២នោះ នឹងបានជារបស់ផងអញ យើងនឹងចាប់បានជារបស់ផងយើង ទោះបើព្រះយេហូវ៉ាទ្រង់គង់នៅទីនោះក៏ដោយ
11 បានជាព្រះយេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ប្រាកដជាអញនឹងសំរេចតាមសេចក្ដីកំហឹងរបស់ឯង ហើយតាមសេចក្ដីច្រណែនដែលឯងបានសំដែងចេញ ដោយចិត្តគុំគួនដល់គេ អញនឹងធ្វើឲ្យមនុស្សស្គាល់អញនៅកណ្តាលពួកគេ ក្នុងកាលដែលអញជំនុំជំរះឯង
12 នោះឯងនឹងដឹងថា អញនេះគឺព្រះយេហូវ៉ាបានឮអស់ទាំងពាក្យត្មះតិះដៀល ដែលឯងបានពោល ទាស់នឹងភ្នំនៃស្រុកអ៊ីស្រាអែល ទាំងប៉ុន្មានថា ស្រុកគេត្រូវចោលស្ងាត់ហើយ គឺបានប្រគល់មកឲ្យយើងត្របាក់លេប
13 តែឯងរាល់គ្នាបានដំកើងខ្លួនទាស់នឹងអញ ដោយសារមាត់ឯងព្រមទាំងចំរើនពាក្យរបស់ឯងទាស់នឹងអញផង អញបានឮហើយ