15 ចាប់តាំងពីមុខទ្វារកំផែងត្រង់ផ្លូវចូល រហូតដល់មុខបាំងសាចខាងក្នុងនៃទ្វារនោះបាន៥០ហត្ថ
16 បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារផង មានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង ហើយនៅសសរនីមួយៗ មានឆ្លាក់ជាដើមលម៉ើ។
17 រួចលោកនាំខ្ញុំទៅឯទីលានខាងក្រៅ នោះឃើញមានបន្ទប់ ហើយកំរាលថ្មដែលធ្វើសំរាប់ទីលាននៅជុំវិញ គឺមានបន្ទប់៣០ នៅលើកំរាលថ្មនោះ
18 កំរាលថ្មនោះក៏នៅក្បែរទ្វារ ត្រូវនឹងប្រវែងទ្វារ នោះជាកំរាលថ្មជាន់ក្រោម
19 រួចលោកវាស់ទទឹងទីលានពីខាងក្រៅ ចាប់តាំងពីមុខទ្វារកំផែងខាងក្រោម រហូតដល់មុខទីលានខាងក្នុងបាន១០០ហត្ថ ទាំងខាងកើត និងខាងជើងផង។
20 លោកក៏វាស់បណ្តោយ និងទទឹងនៃទ្វារកំផែងរបស់ទីលានខាងក្រៅ ដែលបើកទៅខាងជើង
21 ហើយមានបន្ទប់៣ខាងនេះ និង៣ខាងនោះដែរ ឯសសរ និងខ្លោងទ្វារនោះ ក៏មានទំហំត្រូវគ្នានឹងទ្វារទី១ គឺបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថ