អេសេគាល 40:36-42 KHOV

36 បន្ទប់​ទាំង​ប៉ុន្មាន និង​សសរ ហើយ​ខ្លោង‌ទ្វារ​ផង ក៏​មាន​បង្អួច​នៅ​ជុំវិញ ទ្វារ​នោះ​បណ្តោយ​៥០​ហត្ថ ទទឹង​២៥​ហត្ថ​ដូច​គ្នា

37 សសរ​ទាំង​ប៉ុន្មាន​ក៏​បែរ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​ទាំង​សង​ខាង ឯ​ជណ្តើរ​ដែល​ឡើង​ទៅ​ឯ​ទ្វារ​នោះ ក៏​មាន​៨​ថ្នាក់​ដែរ។

38 មាន​បន្ទប់​១​ដែល​មាន​ទ្វារ​ក្បែរ​សសរ នៅ​ត្រង់​ទ្វារ​កំផែង គឺ​ជា​ទី​នោះ​ដែល​គេ​លាង​ដង្វាយ​ដុត

39 ហើយ​នៅ​បាំង‌សាច​នៃ​ទ្វារ​កំផែង មាន​តុ​២​នៅ​ខាង​នេះ ហើយ​២​ខាង​នោះ សំរាប់​នឹង​សំឡាប់​ដង្វាយ​ដុត យញ្ញ‌បូជា​លោះ​បាប និង​យញ្ញ‌បូជា ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង

40 ឯ​ខាង​ក្រៅ ដែល​ឡើង​ទៅ​ឯ​ផ្លូវ​ចូល​ទ្វារ​កំផែង​ទិស​ខាង​ជើង នោះ​មាន​តុ​២​ម្ខាង ហើយ​២​ម្ខាង​ទៀត​របស់​បាំង‌សាច​នៃ​ទ្វារ​កំផែង​នោះ

41 មាន​តុ​៤​ខាង​នេះ ហើយ​៤​ខាង​នោះ ដែល​នៅ​ខាងៗ​នៃ​ទ្វារ​កំផែង គឺ​ទាំង​អស់​មាន​តុ​៨ សំរាប់​នឹង​សំឡាប់​យញ្ញ‌បូជា

42 ក៏​មាន​តុ​៤​ដាប់​ពី​ថ្ម​ប្រវែង​១​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ ហើយ​កំពស់​១​ហត្ថ​សំរាប់​ដង្វាយ​ដុត ជា​កន្លែង​ដែល​ដាក់​គ្រឿង​ប្រដាប់​សំរាប់​សំឡាប់​ដង្វាយ​ដុត និង​យញ្ញ‌បូជា​នោះ