44 នៅខាងក្រៅនៃទ្វារខាងក្នុង នោះមានបន្ទប់សំរាប់ពួកចំរៀង នៅក្នុងទីលានខាងក្នុង ដែលនៅត្រង់ទ្វារទិសខាងជើង ឯបន្ទប់ទាំងនោះបើកទៅខាងត្បូង ហើយមាន១ទៀត នៅត្រង់ទ្វារខាងកើត ដែលបើកទៅទិសខាងជើង
45 លោកក៏ប្រាប់ខ្ញុំថា បន្ទប់១នេះដែលបើកទៅខាងត្បូង នោះសំរាប់ពួកសង្ឃដែលរក្សាបញ្ញើនៃព្រះវិហារ
46 ហើយបន្ទប់១ដែលបើកទៅខាងជើង នោះសំរាប់ពួកសង្ឃដែលរក្សាបញ្ញើនៃអាសនា ឯពួកទាំងនោះ គឺជាកូនចៅរបស់សាដុក ក្នុងពួកកូនចៅលេវី ដែលចូលទៅជិតព្រះយេហូវ៉ា ដើម្បីធ្វើការងារថ្វាយទ្រង់
47 លោកក៏វាស់ទីលានបានប្រវែង១០០ហត្ថ ទទឹង១០០ហត្ថ ៤ជ្រុងស្មើ ហើយអាសនាក៏នៅពីមុខព្រះវិហារ។
48 រួចលោកនាំខ្ញុំទៅឯបាំងសាចនៃព្រះវិហារ លោកវាស់សសរបាំងសាចនោះបាន៥ហត្ថខាងនេះ និង៥ហត្ថខាងនោះ ហើយទទឹងទ្វារនោះបាន៥ហត្ថខាងនេះ និង៣ហត្ថខាងនោះ
49 ប្រវែងរបស់បាំងសាចនោះ មាន២០ហត្ថ និងទទឹង១១ហត្ថ ហើយគេឡើងទៅឯបាំងសាចនោះ ដោយថ្នាក់ជណ្តើរ ក៏មានបង្គោលនៅក្បែរសសរទាំងនោះ ១ខាងនេះ ហើយ១ខាងនោះ។