16 ឯប្រទាសអាសនា នោះបណ្តោយ១២ហត្ថ ទទឹង១២ហត្ថ ៤ជ្រុងស្មើ
17 ហើយគន្លាក់ប្រវែង១៤ហត្ថ ទទឹង១៤ហត្ថ ទាំង៤ជ្រុង ក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ ហើយបាតក៏១ហត្ថទាំង៤ជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត។
18 រួចលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នេះជាច្បាប់សំរាប់អាសនា នៅវេលាណាដែលគេនឹងតាំងឡើង ដើម្បីនឹងថ្វាយដង្វាយដុត ហើយប្រោះឈាមទៅលើអាសនានោះ
19 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ត្រូវឲ្យឯងឲ្យគោឈ្មោលស្ទាវ១ សំរាប់ជាដង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីនឹងធ្វើការងារដល់អញ
20 ត្រូវឲ្យឯងយកឈាមនៃយញ្ញបូជាទៅប្រឡាក់ នៅស្នែងអាសនាទាំង៤ និងនៅគន្លាក់ទាំង៤ជ្រុង ហើយនៅគែមព័ទ្ធជុំវិញដែរ គឺយ៉ាងនោះដែលឯងត្រូវសំអាត ហើយថ្វាយដង្វាយឲ្យធួននឹងអាសនា
21 ត្រូវឲ្យឯងយកគោឈ្មោលដែលសំរាប់ជាដង្វាយលោះបាបដែរ ហើយត្រូវដុតនៅកន្លែងសំរាប់ការនោះ នៅក្នុងព្រះវិហារខាងក្រៅទីបរិសុទ្ធ
22 លុះដល់ថ្ងៃទី២ ត្រូវឲ្យឯងថ្វាយពពែឈ្មោលឥតខ្ចោះ សំរាប់ជាដង្វាយលោះបាប ហើយគេនឹងសំអាតអាសនា ដូចជាបានសំអាតដោយគោឈ្មោលនោះដែរ