27 លុះដល់ថ្ងៃដែលចូលទៅក្នុងទីលានខាងក្នុងនៃទីបរិសុទ្ធ ដើម្បីនឹងធ្វើការងារក្នុងទីបរិសុទ្ធ នោះត្រូវថ្វាយដង្វាយលោះបាបរបស់ខ្លួន នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
28 ត្រូវឲ្យគេមានមរដកដែរ គឺអញជាមរដករបស់គេ ឯងរាល់គ្នាមិនត្រូវឲ្យគេមានកេរអាករ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ដ្បិតអញជាកេរអាកររបស់គេហើយ
29 គេនឹងស៊ីដង្វាយម្សៅ ដង្វាយលោះបាប និងដង្វាយដែលថ្វាយដោយព្រោះការរំលង ហើយគ្រប់របស់ទាំងអស់ ដែលបានថ្វាយដាច់ដល់ព្រះ នៅក្នុងពួកអ៊ីស្រាអែល នោះនឹងបានជារបស់ផងគេទាំងអស់
30 ឯចំណែកដំបូងពីផលដំបូងគ្រប់យ៉ាង និងអស់ទាំងដង្វាយ ដែលថ្វាយដោយលើកចុះឡើងគ្រប់មុខ ពីអស់ទាំងដង្វាយលើកចុះឡើងរបស់ឯងរាល់គ្នា នោះសុទ្ធតែជារបស់ផងពួកសង្ឃឯងរាល់គ្នា ក៏ត្រូវឲ្យម្សៅដំបូងរបស់ឯង ដល់ពួកសង្ឃដែរ ដើម្បីឲ្យបានព្រះពរស្ថិតលើផ្ទះឯង
31 ពួកសង្ឃមិនត្រូវស៊ីអ្វីដែលស្លាប់ដោយខ្លួនឯង ឬដែលសត្វណាបានហែកហួរ ទោះបើជាសត្វហើរ ឬសត្វជើង៤ក្តី។