1 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ទ្វារកំផែងនៃទីលានខាងក្នុង ដែលបើកទៅទិសខាងកើត នោះត្រូវបិទនៅក្នុងរវាង៦ថ្ងៃដែលធ្វើការ តែដល់ថ្ងៃឈប់សំរាក នោះត្រូវបើកវិញ ព្រមទាំងនៅថ្ងៃចូលខែដែរ
2 ឯចៅហ្វាយ លោកនឹងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែងខាងក្រៅ ហើយនឹងឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបដង្វាយដុត និងដង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទដរាបដល់ល្ងាច
3 ឯបណ្តាជននៅក្នុងស្រុក គេនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅមាត់ទ្វារនោះរាល់ថ្ងៃឈប់សំរាក និងថ្ងៃចូលខែដែរ
4 ឯដង្វាយដុតដែលចៅហ្វាយត្រូវថ្វាយដល់ព្រះយេហូវ៉ា នៅថ្ងៃឈប់សំរាក នោះគឺកូនចៀម៦ឥតខ្ចោះ និងចៀមឈ្មោល១ឥតខ្ចោះ
5 ហើយដង្វាយម្សៅត្រូវជា១ថាំងសំរាប់ចៀមឈ្មោលនោះ ហើយដង្វាយម្សៅដែលសំរាប់កូនចៀមទាំងនោះ ត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំងផង។
6 លុះដល់ថ្ងៃចូលខែ ត្រូវថ្វាយគោឈ្មោលស្ទាវ១ឥតខ្ចោះ កូនចៀម៦ និងចៀមឈ្មោល១ សុទ្ធតែឥតខ្ចោះទាំងអស់