11 រីឯនៅថ្ងៃបុណ្យ និងបុណ្យមានកំណត់ នោះត្រូវថ្វាយដង្វាយម្សៅជា១ថាំងសំរាប់គោឈ្មោល១ និង១ថាំងសំរាប់ចៀមឈ្មោល១ ហើយត្រង់កូនចៀមទាំងប៉ុន្មាន នោះត្រូវតាមតែលោកអាចនឹងថ្វាយបាន ហើយប្រេងត្រូវជា៨កំប៉ុងសំរាប់ម្សៅ១ថាំង
12 កាលណាចៅហ្វាយនឹងថ្វាយដង្វាយស្ម័គ្រពីចិត្ត ជាដង្វាយដុត ឬដង្វាយមេត្រី ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត នោះត្រូវឲ្យគេបើកទ្វារខាងកើតនោះជូនលោក រួចលោកនឹងរៀបដង្វាយដុត និងដង្វាយមេត្រីរបស់លោក ដូចជាធ្លាប់ធ្វើនៅថ្ងៃឈប់សំរាកដែរ ស្រេចហើយ លោកនឹងចេញទៅ លុះលោកបានចេញទៅហើយ នោះគេនឹងបិទទ្វារវិញ។
13 រាល់តែថ្ងៃ ត្រូវឲ្យរៀបកូនចៀម១ឥតខ្ចោះ អាយុ១ខួប ទុកជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា ត្រូវថ្វាយដង្វាយនេះរាល់តែព្រឹកជានិច្ច
14 ហើយរាល់តែព្រឹក ត្រូវរៀបដង្វាយម្សៅជាមួយផង គឺជាម្សៅ១ភាគក្នុង៦ក្នុង១ថាំង និងប្រេង១ភាគក្នុង៣ក្នុង១ហីន ដើម្បីលាយនឹងម្សៅយ៉ាងម៉ដ្តនោះ ជាដង្វាយម្សៅដែលថ្វាយដល់ព្រះយេហូវ៉ាជានិច្ច តាមច្បាប់ដ៏នៅជាដរាបតទៅ
15 គឺយ៉ាងនោះដែលគេត្រូវរៀបចំកូនចៀម ដង្វាយម្សៅ និងប្រេងរាល់តែព្រឹក ទុកជាដង្វាយដុតជានិច្ច។
16 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា បើសិនជាចៅហ្វាយនឹងចែកអំណោយអ្វី ឲ្យដល់កូនខ្លួនណាមួយ នោះនឹងបានជាមរដករបស់កូននោះ ហើយនឹងបានជារបស់កូននោះតទៅ ទុកជារបស់ផងគេ ដែលគេទទួលជាមរដក
17 តែបើលោកចែកអំណោយអ្វីពីមរដករបស់លោក ឲ្យដល់បាវរបស់ខ្លួនណាមួយវិញ នោះនឹងបានជារបស់ផងបាវនោះ ដរាបដល់ឆ្នាំដែលត្រូវលែងចេញ រួចនឹងត្រឡប់មកជារបស់ចៅហ្វាយវិញ មានតែពួកកូនលោកប៉ុណ្ណោះទេ ដែលអាចនឹងទទួលមរដករបស់លោកបាន