2 ឯចៅហ្វាយ លោកនឹងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែងខាងក្រៅ ហើយនឹងឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបដង្វាយដុត និងដង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទដរាបដល់ល្ងាច
3 ឯបណ្តាជននៅក្នុងស្រុក គេនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅមាត់ទ្វារនោះរាល់ថ្ងៃឈប់សំរាក និងថ្ងៃចូលខែដែរ
4 ឯដង្វាយដុតដែលចៅហ្វាយត្រូវថ្វាយដល់ព្រះយេហូវ៉ា នៅថ្ងៃឈប់សំរាក នោះគឺកូនចៀម៦ឥតខ្ចោះ និងចៀមឈ្មោល១ឥតខ្ចោះ
5 ហើយដង្វាយម្សៅត្រូវជា១ថាំងសំរាប់ចៀមឈ្មោលនោះ ហើយដង្វាយម្សៅដែលសំរាប់កូនចៀមទាំងនោះ ត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំងផង។
6 លុះដល់ថ្ងៃចូលខែ ត្រូវថ្វាយគោឈ្មោលស្ទាវ១ឥតខ្ចោះ កូនចៀម៦ និងចៀមឈ្មោល១ សុទ្ធតែឥតខ្ចោះទាំងអស់
7 លោកក៏ត្រូវរៀបដង្វាយម្សៅ១ថាំងសំរាប់គោឈ្មោល និង១ថាំងសំរាប់ចៀមឈ្មោលនោះ តែឯកូនចៀមវិញ នោះត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំងផង
8 កាលណាចៅហ្វាយចូល នោះលោកត្រូវចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយក៏ត្រូវចេញទៅវិញ តាមផ្លូវដដែលដែរ។