អេសេគាល 48:1-5 KHOV

1 នេះ​ជា​ចំណែក​តាម​ឈ្មោះ​នៃ​ពូជ​អំបូរ​នីមួយៗ ចាប់​តាំង​ពី​ចុង​ស្រុក​ខាង​ជើង​តាម​ផ្លូវ​ហេត‌ឡូន រហូត​ដល់​ទ្វារ​ស្រុក​ហាម៉ាត និង​ហាសា-អេណាន ត្រង់​ព្រំ‌ដែន​ស្រុក​ដាម៉ាស នៅ​ខាង​ជើង​ជិត​ស្រុក​ហាម៉ាត នោះ​មាន​ចំណែក​១ សំរាប់​ពូជ​អំបូរ​ដាន់ ដ្បិត​គេ​នឹង​មាន​ចំណែក​ស្រុក ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច

2 ហើយ​តាម​ព្រំ​ស្រុក​របស់​ដាន់ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​អេស៊ើរ

3 ហើយ​តាម​ព្រំ​ស្រុក​អេស៊ើរ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​ណែប‌ថាលី

4 ហើយ​តាម​ព្រំ​ស្រុក​របស់​ណែប‌ថាលី ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​ម៉ាន៉ាសេ

5 ហើយ​តាម​ព្រំ​ស្រុក​របស់​ម៉ាន៉ាសេ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​អេប្រា‌អិម