13 ឯប្រទល់នឹងស្រុករបស់ពួកសង្ឃ នោះពួកលេវីត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង១ម៉ឺនខ្នាត គឺ២ម៉ឺន៥ពាន់ខ្នាត តាមបណ្តោយរហូត ហើយ១ម៉ឺនតាមទទឹងរហូត
14 មិនត្រូវឲ្យគេលក់អ្វីពីនោះឡើយ ក៏មិនត្រូវប្តូរ ឬបញ្ជូនផលដំបូងចេញទៅឯណាដែរ ដ្បិតផលនោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា។
15 ឯដី៥ពាន់ខ្នាតដែលសល់នៅតាមទទឹងដែលនៅខាងមុខចំណែក២ម៉ឺន៥ពាន់ខ្នាត នោះសំរាប់ប្រើជុំគ្នាសំរាប់ជាទីក្រុង ឲ្យធ្វើទីលំនៅ ហើយសំរាប់ជាដីទំនេរ ឯទីក្រុង ត្រូវនៅកណ្តាលនោះ
16 ហើយទំហំទីក្រុងនោះ គឺខាងជើង ត្រូវជា៤៥០០ខ្នាត ខាងត្បូង៤៥០០ខ្នាត ខាងកើត៤៥០០ខ្នាត ហើយខាងលិច៤៥០០ខ្នាតដែរ
17 ទីក្រុងនោះត្រូវមានដីទំនេរនៅជុំវិញ គឺខាងជើង ត្រូវមាន២៥០ខ្នាត ខាងត្បូង២៥០ខ្នាត ខាងកើត២៥០ខ្នាត និងខាងលិច២៥០ខ្នាតដែរ
18 ហើយដីដែលសល់នៅតាមបណ្តោយ ដែលជាប់តពីដីបរិសុទ្ធ នោះខាងកើតត្រូវជា១ម៉ឺនខ្នាត ហើយខាងលិច១ម៉ឺនខ្នាត នោះជាដីជាប់តពីដីបរិសុទ្ធ ឯផលចំរើនពីដីនោះ នឹងបានសំរាប់ជាអាហារដល់ពួកអ្នកដែលរកស៊ី នៅក្នុងទីក្រុង
19 ពួកអ្នកដែលរកស៊ីធ្វើការនៅក្នុងទីក្រុង ពីគ្រប់ទាំងពូជអំបូរអ៊ីស្រាអែល គេនឹងភ្ជួររាស់ដីនោះ