17 ទីក្រុងនោះត្រូវមានដីទំនេរនៅជុំវិញ គឺខាងជើង ត្រូវមាន២៥០ខ្នាត ខាងត្បូង២៥០ខ្នាត ខាងកើត២៥០ខ្នាត និងខាងលិច២៥០ខ្នាតដែរ
18 ហើយដីដែលសល់នៅតាមបណ្តោយ ដែលជាប់តពីដីបរិសុទ្ធ នោះខាងកើតត្រូវជា១ម៉ឺនខ្នាត ហើយខាងលិច១ម៉ឺនខ្នាត នោះជាដីជាប់តពីដីបរិសុទ្ធ ឯផលចំរើនពីដីនោះ នឹងបានសំរាប់ជាអាហារដល់ពួកអ្នកដែលរកស៊ី នៅក្នុងទីក្រុង
19 ពួកអ្នកដែលរកស៊ីធ្វើការនៅក្នុងទីក្រុង ពីគ្រប់ទាំងពូជអំបូរអ៊ីស្រាអែល គេនឹងភ្ជួររាស់ដីនោះ
20 ដីដែលថ្វាយជាដង្វាយនោះ ទាំងអស់បណ្តោយត្រូវជា២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង២ម៉ឺន៥ពាន់ខ្នាត ត្រូវឲ្យឯងរាល់គ្នាថ្វាយដីបរិសុទ្ធនេះ៤ជ្រុងស្មើ ព្រមទាំងមានកន្លែងសំរាប់ទីក្រុងផង។
21 ឯដីដែលសល់ នៅនោះនឹងបានសំរាប់ចៅហ្វាយ គឺនៅទាំងសងខាងដីបរិសុទ្ធនោះ និងកន្លែងសំរាប់ទីក្រុងដែលនៅខាងមុខដីបរិសុទ្ធទាំង២ម៉ឺន៥ពាន់ខ្នាត ចេញទៅឯព្រំស្រុកខាងកើត ហើយនៅមុខ២ម៉ឺន៥ពាន់ខ្នាត ចេញទៅឯព្រំស្រុកខាងលិច ឲ្យប៉ុនស្មើនឹងចំណែកដីឯទៀត នោះនឹងបានទុកសំរាប់ចៅហ្វាយ ហើយដីបរិសុទ្ធដែលបានថ្វាយ និងទីបរិសុទ្ធរបស់ព្រះវិហារ នោះត្រូវនៅកណ្តាលនោះ
22 ដូច្នេះ ដីដែលត្រូវទុកសំរាប់ចៅហ្វាយ នោះជាដីដែលជាប់តពីដីរបស់ពួកលេវី ហើយពីដីសំរាប់ទីក្រុង គឺទាំងអស់ដែលនៅកណ្តាលព្រំស្រុកយូដា និងព្រំស្រុកបេនយ៉ាមីន នោះត្រូវទុកសំរាប់ចៅហ្វាយ។
23 រីឯពូជអំបូរឯទៀត ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរបេនយ៉ាមីន